មនុស្ស១០នាក់បានស្លាប់ ហើយ៧៣នាក់រងរបួស ក្រោយពីខ្សែរថភ្លើងមួយដែលផ្ទុកមនុស្ស៣៦០នាក់បានក្រឡាប់នៅតំបន់ពាយ័ពរុស្ស៊ី។
ភ្នាក់ងារសង្គ្រោះកំពុងជួយដល់ជនរងគ្រោះ
ខ្សែរថភ្លើងនេះវាបានចេញពីតំបន់ Edirne ព្រំដែនរវាងក្រិកនិងប៊ុលហ្គារី ឆ្ពោះទៅកាន់ទីក្រុង Istanbul ប្រទេសតួកកី ក៏ជួបគ្រោះថ្នាក់តែម្ដង។
រថយន្ដសង្គ្រោះជាង១០០គ្រឿងត្រូវបានចាត់ឱ្យទៅកន្លែងកើតហេតុ ហើយកងទ័ពតួកគីក៏បានប្រើប្រាស់ឧទ្ធម្គាគចក្រគាំទ្រដល់ការងារសង្គ្រោះ។
តាមអភិបាលខេត្ត Tekirdag Mehmet Ceylan និយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយ«អាកាសធាតុអាក្រក់ពេក»។
សូយន