ឧបនាយករដ្ឋមន្ត្រី Nepal ប្រកាសលុបចោលកិច្ចព្រមព្រៀងតម្លៃ ២,៥ពាន់លានដុល្លារ ជាមួយចិន ជាហេតុធ្វើឲ្យព្យុងយ៉ាងប្រទះនឹងការលំបាកក្នុងការពង្រីកឥទ្ធិពលចំពោះទឹកដី នៃតំបន់ភ្នំ ហិម៉ាល័យ (Himalaya) ។
តាមសារព័ត៌មាន SCMP របស់ចិននោះ សារលើ Twitter របស់ឧបនាយករដ្ឋមន្ត្រី Nepal Thapa ឲ្យដឹងថា រដ្ឋាភិបាលប្រទេសនេះបានលុបចោលផែនការវារីអគ្គិសនីតម្លៃ ២,៥ប៊ីលានដុល្លារ សាងសង់ដោយក្រុមហ៊ុន Gezhouba របស់ចិន។
លោក Thapa ឲ្យដឹងថា ៖ “ក្នុងអង្គប្រជុំគណៈកម្មាធិការរបស់បណ្តារដ្ឋមន្ត្រីថ្ងៃនេះ មជ្ឈដ្ឋានមន្ត្រី Nepal បញ្ជាក់ថា កិច្ចព្រមព្រៀងជាមួយសម្ព័ន្ធក្រុមហ៊ុន Gezhouba អំពីវារីអគ្គិសនី Budhi Gandaki កសាងឡើងនោះពុំត្រឹមត្រូវតាមការកំណត់ និងខ្វះការប្រុងប្រយ័ត្ន។ កិច្ចព្រមព្រៀងនេះត្រូវបានបដិសេធតាមបញ្ជារបស់គណៈកម្មាធិការរដ្ឋសភា។
គួររំលឹកថា កាលពីខែ មិថុនា ណេប៉ាល់ និងចិនបានចុះកិច្ចសន្យាចរចា (MOU) ពីការស្ថាបនារោងចក្រវារីអគ្គិសនី ១.២០០MW ចម្ងាយពីរដ្ឋធានី Kathmandu 80km ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាពុំបាន១ខែផង ក្រោយពេលណេប៉ាល់ យល់ព្រមចូលរួមជាផ្លូវការចំពោះ “គំនិតច្នៃប្រឌិត ខ្សែក្រវ៉ាត់ និងវិធី” របស់ចិន។
ម្យ៉ាងទៀតបញ្ហានេះក៏អាចទាក់ទងដល់ការប្រកួតប្រជែងដណ្តើមឥទ្ធិពលជាមួយយុទ្ធសាស្ត្រសម្រាប់បណ្តាប្រទេសនៅតំបន់ហិមាល័យ ដែលជាទីកន្លែងមានសក្តានុពលធំធេងក្នុងវិស័យវារីអគ្គិសនី។ ឥណ្ឌូណេស៊ី ពុំបានយល់ព្រមចូលរួមក្នុងគំនិតច្នៃប្រឌិតខ្សែក្រវាត់ និងវិធីរបស់ចិនទេ។
បើតាមអ្នកជំនាញការចិនវិញ លោក Sun Dhihai ពោលថា ៖ “នោះអាចបណ្តាលមកពីសកម្មជនបរិស្ថានជះឥទ្ធិពល តែប្រការសំខាន់គឺកត្តានយោបាយ និងប្រយោជន៍នៃក្រុមណាមួយនោះ”។ លោកបន្ត “រដ្ឋាភិបាលណេប៉ាល់ នៅតែត្រូវការចិនដើម្បីកែសម្រួលហេដ្ឋារចនាសម្ព័ន្ធប្រទេសនេះ”៕ សូយន