កូនជ្រូកមួយក្បាល កើតនៅភូមិមួយជិតទីក្រុង Jiangmen ខេត្ត Guangdong , ប្រទេស China ពេលឃើញដំបូងម្ចាស់វាស្ទើរលោះព្រលឹង ដោយវាមានច្រមុះវែង ដូចដំរី ភ្នែកមាត់ បែរជាស្រដៀងនឹងមនុស្ស ។ ព្រោះតែវាប្លែកពីកូនជ្រូកដទៃនេះហើយ បានធ្វើឲ្យវាមានសភាពខ្សោយ ដកដង្ហើមពិបាក ហើយរស់បានតែពីរថ្ងៃប៉ុណ្ណោះ ។
កូនជ្រូកមានមុខមាត់ស្រដៀងមនុស្ស ។
ក្រោយពីចាប់កំណើតភ្លាមកូនជ្រូកនេះ បានទាក់ទាញអារម្មណ៍របស់អ្នកភូមិ និងតំបន់ដែលនៅជិតនោះ ។ មនុស្សម្នានាំគ្នាពពាក់ពពូនមកមើលវា ៕ លីសា