ប៉ុន្មានថ្ងៃនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេឃើញមានការចែលរំលែកយ៉ាងច្រើន និងនិយាយយ៉ាងព្រោងព្រាតទៅលើតារាស្រី ២រូប ក្នុងនោះមានកញ្ញា បេនី យ៉ាំង និង កញ្ញា វីន លីឡា ដែលបានបើកឆាកហែកហួរគ្នា ប្រើពាក្យពុំសមរម្យដាក់គ្នាទៅវិញទៅមក ហើយម្រាប់សកម្មភាពនេះ ក៏រងការរិះគន់ផងដែរពីសំណាក់មហាជន ។
នៅក្នុងជម្លោះរបស់តារាស្រីទាំង២រូបខាងលើនេះ បានបកអាក្រាតរឿងអាស្រូវពីគ្នាទៅវិញទៅមក ខណៈដែល លីឡា ត្រូវបាន បេនី យ៉ាំង ទម្លាយថាជាស្រីលក់ខ្លួន ចំណែក បេនី យ៉ាំង ត្រូវបាន លីឡា ទម្លាយថា មានផ្ទៃពោះ និងបានរលូតកូន ដោយសារសេពគ្រឿងញៀន ។
ងាកមកមើលមតិមហាជនវិញ បានលើកឡើងថា សម្រាក់ទង្វើពុំសមរម្យរបស់ កញ្ញា បេនី យ៉ាំង និង កញ្ញា វីន លីឡា ដែលបានបង្ហោះឆ្លងឆ្លើយគ្នានៅលើហ្វេសប៊ុកនេះ បានជះឥទ្ធិពលមិនល្អយ៉ាងខ្លាំង លើសិល្បៈការិនីខ្មែរ ជាពិសេសតម្លៃតារាខ្មែរ ដោយងាយនឹងធ្វើឱ្យសិល្បៈខ្មែរអាប់ឱនយ៉ាងឆាប់រហ័ស ដោយសារយើងជាអ្នកចំផ្លាញដោយខ្លួនឯង ពុំមានបរទេសណាមួយមកបំផ្លាញឡើយ ។
សូមបញ្ជាក់ថា ជាមួយគ្នានេះ ក៏មានការអំពាវនាវ សូមឱ្យក្រសួងវប្បធម៌ មេត្តាជួយអន្តរាគមន៍ទៅលើតារាស្រីទាំង២នាក់ខាងលើនេះផង ៕ សាវុធ