នៅកណ្តាលថ្ងៃដ៏ក្តៅ 40អង្សា C មនុស្សរាប់រយនាក់នៅតែសម្រុកចូលរួមការប្រកួតបរិភោគម្ទេសហ៊ឺរ ដែលរៀបចំឡើងនៅប្រទេសចិន ។
ដល់កំណត់រៀងរាល់ឆ្នាំ ការប្រកួតដ៏ចម្លែកបំផុតមួយលើពិភពលោកត្រូវបានគេចាត់ចែងឡើងនៅខេត្តហ៊ូណានភាគខាងត្បូងប្រទេសចិន ក្រោមកម្តៅថ្ងៃដ៏ក្តៅហែងពិបាកទ្រាំ តែក៏មិនបានធ្វើឲ្យអ្នកចូលរួមរួញរាខ្លាចរអែង ។
អ្នកចូលរួមនឹងដេកក្នុងអាងទឹកផ្ទុកម្ទេសពេញ ហើយបរិភោគកាន់តែច្រើនកាន់តែល្អ ។ ចុងក្រោយ បុរសម្នាក់ឈ្មោះ Tang Shuaihui បានដណ្តើមជ័យជំនះជាមួយនឹងឯកតទគ្គកម្មបរិភោគម្ទេស ៥០ផ្លែ ក្នុងរង្វង់១នាទី ដោយបានបំបែកឯតទគ្គកម្មចាស់កាលពីឆ្នាំមុន តែ ១៥ផ្លែ ក្នុង១នាទី ។
អ្នកចូលរួមនឹងអង្គុយក្នុងធុងដ៏ធំផ្ទុកម្ទេសពេញ ហើយបរិភោគកាន់តែច្រើនកាន់តែល្អ ។
ជាតំបន់មួយក្នុងចំណោមតំបន់ល្បីឈ្មោះបរិភោគហ៊ឺរ ហ៊ូណានជាកន្លែងប្រើប្រាស់ម្ទេសយ៉ាងច្រើននៅប្រទេសចិន ។ ដើម្បីរក្សាប្រពៃណី និងឧទ្ទេសនាមជាមួយភ្ញៀវបរទេស ការប្រកួតបរិភោគម្ទេសត្រូវបានប្រព្រឹត្តឡើងរៀងរាល់ឆ្នាំនៅទីនេះ ៕ លីសា
ចូរទស្សនាបន្ថែមរូបភាពមួយចំនួនក្នុងការប្រកួតឆ្នាំនេះ ៖