ភ្នំពេញ ៖ កម្មករបូមខ្សាច់របស់ក្រុមហ៊ុនធី គីមលាងម្នាក់ ដកឌុយចេញពីព្រីភ្លើង បណ្ដាលអោយឆក់ស្លាប់ភ្លាមៗ នៅលើសាឡង់បូមខ្សាច់តែម្ដង។
ហេតុការនេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តសង្គ្រោះបន្ទាន់ កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៩ ខែ កក្ដដា ឆ្នាំ ២០១៨នៅចំណុចសាឡង់បូមខ្សាច់មាត់ទន្លេ ស្ថិតនៅភូមិកោះនិរោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះមានឈ្មោះ ឡា យាំងថាវជនជាតិវៀតណាម ភេទប្រុស អាយុ២៩ឆ្នាំមុខរបរកម្មករបូមខ្សាច់របស់ក្រុមហ៊ុនធី គីមលាង ស្នាក់នៅបន្ទប់ជួលផ្លូវលំ ស្ថិតនៅភូមិកោះនិរោ សង្កាត់និរោធ ខណ្ឌច្បារអំពៅត្រូវឆ្លងចរន្តអគ្គីសនីបណ្ដាលអោយស្លាប់ ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ដោយមានករណីកម្មកររបស់ក្រុមហ៊ុនបូមខ្សាច់ មិនប្រយ័ត្នដកឌុយចេញពីព្រីភ្លើងបណ្តាលអោយឆក់ស្លាប់ ក្រោយកើតហេតុរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកមានជ័យ មកសង្គ្រោះដែរ តែមិនអាចជួយបានក៏ដាច់ខ្សល់ស្លាប់ ក្រោយមកក៏ទំនាក់ទំនងការិយាល័យនគរបាលផ្នែកបច្ចេកទេសកោសល្យវិច័យស្នងការរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យសពបុរសជាជនជាតិវៀតណាម ៕ ដោយ៖កូឡាប