អ្នកសារព័ត៌មានម្នាក់ ត្រូវបានធ្វើឲ្យអាម៉ាស់តាមរយៈការដាក់ទណ្ឌកម្មនៅទីកន្លែងសាធារណៈ បន្ទាប់ពីបុរសវ័យចំណាស់រូបនេះ ត្រូវបានគេតាមទាន់កំពុងរួមភេទជាមួយប្រពន្ធគេម្នាក់ ។
ប្រជាពលរដ្ឋបានថតរូបកាតធ្វើការ (ID card) របស់បុរសរូបនេះ និងបានដឹងថា គាត់មានឈ្មោះ Clayton Masekesa មកពីហ្ស៊ីមបាវ៉េ ដែលធ្វើការនៅអង្គភាពកាសែត Newsday ។
មួយក្នុងចំណោមវីដេអូដែលគេកត់ត្រា បង្ហោះឡើងបណ្តាញសង្គម បានបង្ហាញឲ្យឃើញបុរសអ្នកកាសែតរូបនេះ ត្រូវបានបង្ខំឲ្យរមៀលខ្លួននៅក្នុងដីភក់ ខណៈហ្វូងមនុស្សបញ្ចេញនាំគ្នាចំអកឡាក់គាត់ ។ នៅពេលគាត់ក្រោកពីដីភក់ ពួកគេក៏បានយកដីភក់បាតលើមុខ, ដៃ និងសម្លៀកបំពាក់របស់ Masekesa ។
Masekesa ត្រូវបានតាមទាន់កំពុងរួមរ័ក្សជាមួយប្រពន្ធអគ្គលេខាធិការក្លឹបបាល់ទាត់ គឺលោក Soul Tom ។ ហើយប្តីរបស់ស្ត្រីនេះ ក៏ត្រូវបានដឹងថាគឺជាមនុស្សម្នាក់មានទំនាក់ទំនងល្អនឹង Masekesa ផងដែរ ។
អ្នកសារព័ត៌មានរូបនេះ ត្រូវបានគេរាយការណ៍ថា ត្រូវបានតាមទាន់ដោយប្តីរបស់ស្ត្រីពុំត្រូវបានបញ្ចេញឈ្មោះនោះ នៅឯផ្ទះរបស់ពួកគេ មុនពេលនាំខ្លួនទៅកាន់កន្លែងទីសាធារណៈ ដើម្បីដាក់ទណ្ឌកម្មបែបស្ទៃល៍យោធាមួយនេះ ៕ ឧត្តម