ក្មេង ២នាក់អាយុចន្លោះ ៥ឆ្នាំ ទៅ ៧ឆ្នាំ បានជួយឪពុកម្តាយរបស់ពួកគេលួយកុំព្យូទ័រមួយគ្រឿង ពីហាងមួយ ដែលនេះគឺជាសកម្មភាពដ៏អាក្រក់បំផុត ដែលអាចបំផ្លាញអនាគតរបស់ពួកគេ ទាំងវ័យក្មេង។
ដូចដែលយើងបានឃើញក្នុងវីដេអូ មានសមាជិកគ្រួសារជាមនុស្សធំៗចំនួន ៣នាក់ បានមកហាងលកកុំព្យូទ័រ ហើយមនុស្សធំទាំងនោះក៏បានបង្រៀនកូនៗរបស់ពួកគេឲ្យក្លាយទៅជាជនល្មើសផងដែរ។
បើតាមវីដេអូ ក្មេងទាំងពីរនាក់នោះ មានភាពស្ទាត់ជំនាញ និងធ្វើការសហការគ្នាបានយ៉ាងល្អ ដែលនេះទំនងជាពួកគេត្រូវបានបង្រៀនដោយសមាជិកគ្រួសារ។ មិនគួរណា មនុស្សធំ បង្រៀនក្មេងៗឲ្យក្លាយទៅជាជនល្មើសទាំងវ័យក្មេងបែបនេះសោះ។
ការបង្ហាត់បង្រៀនក្មេងៗបែបនេះ អាចបំផ្លាញអនាគតរបស់ពួកគេទាំងស្រុង ព្រមទាំងការគិតរបស់ពួកគេផងដែរ៕ សុភ័ក្ត្រ
ប្រភព៖ feedytv