ក្រុម France ត្រូវបានក្រុមអ្នកវិភាគថានឹងឈ្នះពាន World Cup ឆ្នាំ២០១៨ នេះ ហើយពេលនេះពួកគេនៅសល់តែពីរប្រកួតទៀតប៉ុណ្ណោះដើម្បីក្លាយជាជើងឯក។ ពួកគេទើបបរាជ័យមួយលើកប៉ុណ្ណោះក្នុងចំណោមការប្រកួតជាលក្ខណៈអន្តរជាតិ១៧លើក។
ការប្រកួតធំបែបនេះត្រូវការកីឡាករឆ្នើមៗនិងទម្រង់លេងល្អ ប្រសិនបើពួកគេចង់លើកពាន ហើយថា វាគឺជារឿងស័ក្តិសមសម្រាប់ក្រុមFrance នៅពេលនេះ ដែលមានកីឡាករឆ្នើមដូចជា M`bappe, Griezmann និងPogba ហើយពួកគេសុទ្ធតែមានទម្រង់លេងល្អ។
ក្រុម France ធ្លាប់ចាញ់ក្រុម Belgium មួយលើកនៅក្នុងវគ្គជម្រុះឆ្នាំ១៩៨១។ បីប្រកួតចុងក្រោយពួកគេមិនដែលឈ្នះក្រុមបែលហ្ស៊ិកទេ ប៉ុន្តែក្រុមបារាំងស្ថិតក្នុងទម្រង់លេងល្អពេលបច្ចុប្បន្ន ហើយពួកគេនឹងប្រើប្រាស់ថាមពលដើម្បីទម្លុះខ្សែការពាររបស់ក្រុមBelgium។
ក្រុម Belgium មានប្រព័ន្ធការពារធូររលុងបន្តិច ។ក្រុម Belgium សម្បូរកីឡាករល្អៗដូចជា លូកាគុ ហាហ្សាដ និង ដឺប្រាញ់ ដែលអាចកែប្រែស្ថានភាពប្រកួត។ ចាំមើលថាតើក្រុមណាមួយធ្វើបានល្អជាងនៅរាត្រីថ្ងៃអង្គារ៕ លីសា
ទស្សន: French 2-2 Belgium