ភ្នំពេញ ៖ ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចល័តកម្លាំងកងរាជអាវុធហត្ថពីរាជធានីភ្នំពេញទៅខេត្តស្វាយរៀង ដើម្បីចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០១៨)។ កម្លាំងចំនួន៨០០នាក់ ចេញពីសាលាកងរាជអាវុធហត្ថកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរ៉ាយនឹងចេញដំណើរពីរាជធានីភ្នំពេញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ វិលត្រឡប់មកវិញនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។
ពិធីនេះធ្វើឡើងក្រោមអធិបតីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕ ដោយ ៖ កូឡាប