ថ្មីៗនេះ រឿងរ៉ាវផិតក្បត់ដ៏មិននឹកស្មានមួយ បានកំពុងបង្កការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ី ខណៈបុរសជាប្តីវ័យក្មេងម្នាក់ ត្រូវបានប្រពន្ធចាប់បាន កំពុងលួចមានទំនាក់ទំនងស្នេហាជាមួយស្រ្តីវ័យចំណាស់ ប្រៀបស្មើម្តាយ ឬ ជីដូនរបស់ខ្លួន និងត្រូវបានដឹងថា បាន «បង្កាត់ភ្លើងស្នេហានឹងគ្នា» ២ ដង ក្នុងសប្តាហ៍។
យោងតាមសារព័ត៌មាន Tribun News ស្ត្រីម្នាក់ឈ្មោះ Layla មកពីប្រទេសឥណ្ឌូណេស៊ី បានបង្ហោះនៅលើបណ្តាញសង្គម Instagram ដើម្បី «ហែកទម្លាយ» ពីទង្វើប្តីមិនស្មោះត្រង់របស់នាង ដោយបានភ្ជាប់ចំណើងជាថា៖ «ស្នេហាមិនសំខាន់ទៅលើរូបសម្រស់ ឬអាយុនោះទេ នេះជារឿងពិតគ្រួសារខ្ញុំ ដែលត្រូវបានលួចបំផ្លាញដោយស្ត្រីចំណាស់ដ៏ថោកទាប»។
នាង Layla បានឲ្យដឹងថា នាងនិងស្វាមីបានរៀបការអស់រយៈពេល ១៤ ឆ្នាំ មកហើយ។ ពួកនាងមានកូនស្រីពីរនាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ស្របច្បាប់ ទាំងនៅវ័យក្មេង។ ពិតណាស់ នាង Layla មានរូបសម្រស់ស្រស់ស្អាតគួរសមដែរ តែនៅមិនគ្រប់គ្រាន់ សម្រាប់ប្តី។ បើពិនិត្យលើផ្ទៃមុខ នោះអ្នករាល់គ្នាគិតថា ប្តីរបស់នាងជាបុរសស្មោះត្រង់ ស្រលាញ់ប្រពន្ធកូនអស់ពីចិត្ត ប៉ុន្តែតាមពិត មិនដូចអ្វីដែលគ្រប់គ្នាបានគិតនោះទេ។
នៅដើមឆ្នាំ ២០២២ នាង Layla បានរកឃើញសាររវាងស្វាមី និងស្រីស្នេហ៍វ័របស់គាត់ដោយចៃដន្យ។ ពួកគេទាំងពីរនាក់បានឆាតទាក់ទងចែចង់គ្នាទៅវិញទៅមក និងបន្ទាប់មក បានណាត់គ្នាទៅដើរលេង។
រហូតមកដល់ពេលថ្មីៗនេះ នាង Layla បានតាមដានស្វាមី និងចាប់បានរូបភាព ប្តីណាត់ជួបជាមួយស្រីកំណាន់។ តែអ្វីដែលធ្វើឲ្យអ្នកនាង Layla ភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺ «ស្រីស្នេហ៍» ប្តីរបស់នាង គឺជាស្ត្រីចំណាស់ មិនមែនស្រីស្អាត និងក្មេងនោះទេ។ បើនិយាយពីរូបរាងវិញ ស្ត្រីចំណាស់ម្នាក់នេះ គឺអន់ជាងនាងឆ្ងាយណាស់។
ដោយឈឺចាប់ និងខឹងខ្លាំងពេក នាង Layla ចាប់ប្តី និងស្រីកំណាន់ មកសួរនាំ ហើយនៅពេលនោះ នាងស្រែកយំថា «ម៉េចក៏អ្នកឯងបោកខ្ញុំបែបនេះ តើធ្វើនេះសមទេ? ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាអ្នកឯងមានទំនាក់ទំនងស្នេហាជាមួយស្ត្រីចំណាស់? ហេតុអ្វីបំផ្លាញទំនាក់ទំនងអាពាហ៍ពិពាហ៍ ឱ្យមនុស្សស្រីទឹកភ្នែកបែបនេះ?»។
ចំណែក ស្រ្តីចំណាស់នោះវិញ ដោយសារមិនអាចប្រកែកការពិតបាន ក៏បានសារភាពថា រូបគាត់ពិតជាមានទំនាក់ទំនងខុសច្បាប់ជាមួយប្តីរបស់ Layla អស់រយៈពេល ១៦ ខែ មកហើយ ទោះបីជាដឹងថា បុរសម្នាក់នេះរៀបការហើយក៏ដោយ ក៏ពួកគាត់ទាំងពីរនៅតែរួមភេទនឹងគ្នា ប្រហែលពីរដងក្នុងមួយសប្តាហ៍។ ស្ត្រីចំណាស់ក៏បាននិយាយបែបនេះថា ប្តីរបស់ Layla គឺជាបុរសល្អដែលនាងចង់ពឹងពាក់។
នាង Laya និយាយមិនចេញ បន្ទាប់ពីបានស្តាប់ប្តី និងស្រី្តចំណាស់ពន្យល់។ ទីបំផុត នាងបានសម្រេចចិត្តរស់នៅដាច់ដោយឡែកពីស្វាមី ហើយពិចារណាលែងលះ។
បន្ទាប់ Layla បង្ហោះវីដេអូឃ្លីបនេះចូលក្នុងបណ្តាញសង្គម TikTok វាទទួលបានការចូលមើលជាង ៧ លានដង និងមតិរាប់ពាន់នាក់ ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ អ្នកនិយមលេងអ៊ីនធឺណិត ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តចំពោះរឿងផិតក្បត់នេះ។ ក្នុងនោះពួកគេបានបញ្ចេញមតិថា៖ «មិនគួរសោះ! ប្រពន្ធស្អាតណាស់ ហើយនាងក្មេងទៀត, បើជាមួយស្រីក្មេងមិនថាទេ តែនេះស្រីស្នេហ៍ប្រៀបដូចម្តាយ សង្ស័យស្រ្តីចំណាស់នេះ មានទឹកលុយហើយមើលទៅ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង