នៅថ្ងៃទី ៩ ខែកក្កដា កន្លងមកសមត្ថកិច្ចអូស្ត្រាលី ទើបក្របួចបានក្រពើទឹកប្រៃទម្ងន់ដល់ទៅ ៦០០ គីឡូក្រាម, ក្រោយពេលរុករកវា ៨ឆ្នាំមក ។
AFP បានចុះផ្សាយថា កម្លាំងមានសមត្ថកិច្ច បានរកឃើញ “ជនវាយប្រហារ” ប្រវែង ៤,៧ ម៉ែត្រនេះ ដោយវាជាប់អន្ទាក់ដែលគេរាយនៅតំបន់ទន្លេខាងក្រោម Katherine នៃដែនដីប៉ែកខាងជើង (Northern Territory) ប្រទេសអូស្ត្រាលី ។
ក្រពើដ៏ធំទើប “ប្រមាញ់” បាន ។
លើកដំបូងដែលពលរដ្ឋក្នុងតំបន់នេះបានឃើញក្រពើយក្ស១ក្បាលនេះគឺនៅឆ្នាំ ២០១០ ។ ពីពេលនោះមកសមត្ថកិច្ចអូស្ត្រាលី បានប្រឹងប្រែងតាមប្រមាណក្រពើដែលមានអាយុដល់ទៅ ៦០ឆ្នាំមួយនេះ ។
ក្រោយពេល ៨ ឆ្នាំ ទើបក្រុមអភិរក្សបានប្រមាញ់ចាប់វាបាន ហើយពេលនេះវាមានទម្ងន់ដល់ទៅ ៦០០គីឡូក្រាម ។ គេបាននាំយកវាទៅចិញ្ចឹមក្នុងកសិដ្ឋានវិញ ដោយផ្តាច់ចេញពីតំបន់មានពលរដ្ឋរស់នៅ ។
ក្នុង១ឆ្នាំៗ អាជ្ញាធរអូស្ត្រាលីចាប់ក្រពើប្រមាណ ២៥០ក្បាល ដែលវា “រំខាន” ជីវភាពពលរដ្ឋ ដែលជាមធ្យមក្នុង១ឆ្នាំៗពួកវាឆក់យកជីវិតមធ្យមមនុស្ស ២នាក់ ។
ការកកើតយ៉ាងខ្លាំងនៃពួកក្រពើនៅអូស្ត្រាលី ព្រោះតែវាបានត្រូវគេដាក់ក្នុងបញ្ជីពពួកសត្វត្រូវអភិរក្ស ៕ ចន្ទ្រា