ថ្មីៗនេះ វេជ្ជបណ្ឌិតជនជាតិថៃម្នាក់ បានចែករំលែករូបថតដៃរបស់អ្នកជំងឺ និងបន្ទះម៉ាញេទិក ដែលគាត់បានបង្កប់នៅក្នុងម្រាមដៃរបស់គាត់ ដើម្បីជួយគាត់ក្នុងការបន្លំល្បែង «អាប៉ោង» ឬហៅថាឡុកឡាក់ដ៏ពេញនិយម ដោយគ្មានអ្នកណាសង្ស័យនោះទេ។
វេជ្ជបណ្ឌិត Wat Lun នៅទីក្រុង Chon Buri ប្រទេសថៃ តែងតែចែករំលែករូបថតនៃករណីព្យាបាលរបស់គាត់ នៅលើបណ្តាញសង្គម ប៉ុន្តែ នេះគឺជាអ្នកជំងឺថ្មីបំផុតរបស់គាត់ ដែលទាក់ទាញការចាប់អារម្មណ៍មិនធម្មតានៅលើ Facebook ។ វេជ្ជបណ្ឌិតថៃបានរូបនេះ បានបង្ហោះរូបថតពីរបីសន្លឹក ដោយមួយសន្លឹកបង្ហាញពីបន្ទះខ្មៅពីរ និងមួយទៀតរូបម្រាមដៃដេររបស់អ្នកជំងឺ បន្ទាប់ពីការវះកាត់តិចតួច។
អ្នកជំងឺរូបនោះ បានប្រាប់ថា គាត់បានបង្កប់ចានម៉ាញេទិច នៅផ្នែកក្រោមម្រាមដៃរបស់គាត់ អស់រយៈពេល ៤០ ឆ្នាំមកហើយ ដើម្បីជួយគាត់បន្លំ នៅក្នុងអំឡុងពេលលេងអាប៉ោង ដែលត្រូវបានគេស្គាល់ថា Sic Bo ដែលជាហ្គេមគ្រាប់ឡុកឡាក់ដ៏ពេញនិយម នៅក្នុងប្រទេសថៃ។
វេជ្ជបណ្ឌិត Wat Lun ក៏បានបញ្ជាក់បន្ថែមថា៖ “អ្នកប្រហែលជាមិនជឿទេ ប៉ុន្តែអ្នកជំងឺម្នាក់បានបញ្ចូលមេដែក ចូលទៅក្នុងចុងម្រាមដៃកណ្តាល និងម្រាមដៃនាងខាងឆ្វេងរបស់គាត់ អស់រយៈពេល ៤០ ឆ្នាំ។ គាត់បានដាក់ពួកវានៅទីនោះ ដើម្បីលេងប្រើល្បិចបន្លំលេងអាប៉ោង»។
លោកវេជ្ជបណ្ឌិត បានពន្យល់ថា បុរសដែលមិនស្គាល់ឈ្មោះនោះ គ្រាន់តែចូលមកដើម្បីដកមេដែកចេញប៉ុណ្ណោះ ព្រោះគាត់ត្រូវការឡើងយន្តហោះ ហើយគាត់ខ្លាចភ្នាក់ងារសន្តិសុខព្រលានយន្តហោះរកឃើញ។
នៅក្នុងផុស លោកវេជ្ជបណ្ឌិត Wat Lun បានសរសេរថា៖ «គាត់បានមកសុំឲ្យយកចេញ ព្រោះគាត់ចង់ជិះយន្តហោះ ហើយខ្លាចមេដែកបង្កការជូនដំណឹងដល់សន្តិសុខព្រលានយន្តហោះ។ នៅពេលខ្ញុំបានវះកាត់ម្រាមដៃរបស់គាត់ ខ្ញុំបានរកឃើញមេដែកពីរដែលបង្កប់យ៉ាងតឹងរ៉ឹងដ៏មិននឹកស្មាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង