បន្ទាប់ពីស្ថានភាពដុនដាបរបស់លោក ចាន់ សម័យ ត្រូវបានល្បីទូទាំងប្រទេសរួចមក មានមិត្តសិល្បៈករ សិល្បៈការិនីខ្មែរមួយចំនួន បានជួយអំណោយជាថវិការ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីលើកទឹកចិត្តលោក កុំឱ្យពិបាកគិតច្រើន ហើយជាក់ស្ដែងថ្ងៃនេះ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ក៏បានផ្ញើលុយសុទ្ធចំនួន ១ពាន់ដុល្លារ តាមរយៈលោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើត ជូនទៅលោក ចាន់ សម័យ ផងដែរ ។
ក្រៅពីនេះ តាមរយៈលោក ខេមរៈ ភារុណ លោក ខេមរៈ សិរីមន្ត ក៏បានផ្ដាំផ្ញើសួរសុខទុក្ខកូនចៅលោក ចាន់ សម័យ ព្រមទាំងលើកទឹកចិត្តឱ្យម្ចាស់បទ «មិនស្រឡាញ់មិនបាន» រូបនេះ ខិតខំព្យាបាលខ្លួន ឱ្យឆាប់បានជាពីជំងឺ នឹងបានប្រកបការងារសិល្បៈបន្តទៀត ដើម្បីចិញ្ចឹមកូនៗ ក្នុងបន្ទុក ។
គួរបញ្ជាក់ថា មិនមែនតែលោក ចាន់ សម័យ ម្នាក់ឡើយដែលលោក ខេមរៈ សិរីមន្ត ឈឺឆ្អាល ខ្នះខ្នែងជួយលើកទឹកចិត្ត ដែលពីមុនមក ឌីជេ ក្លឹប ក៏ត្រូវបានម្ចាស់បទ «ខ្ញុំលែងត្រូវការស្នេហា» រូបនេះ ជួយជម្រុញ និងលើកទឹកចិត្តដែរ ខណៈដែល ក្លឹប កំពុងអស់សង្ឃឹមជាមួយការងាររបស់ខ្លួន ដែលតស៊ូជា ៩ឆ្នាំប៉ុន្តែគ្មានអ្នកឱ្យតម្លៃ ៕ សាវុធ