ការដាំបន្លែបង្កា និងថែរសួនគឺជាកិច្ចការមួយដែលផ្តល់ភាពសប្បាយដល់យើង។ មិនត្រឹមតែផ្តល់បន្លែបង្កាឲ្យយើងនោះទេ វាថែមទាំងធ្វើឲ្យយើងមានសុខភាពល្អ និងមានភាពសប្បាយរីករាយផងដែរក្នុងជីវិត។
ឥឡូវក្រឡេកមកមើលសាច់រឿង របស់បុរសចំណាស់ម្នាក់នេះវិញ គាត់គឺជាអ្នកដាំបន្លែបង្កា អាយុ ៨២ឆ្នាំ ហើយរស់នៅក្នុងប្រទេសអាល្លឺម៉ង់។ គាត់បានបាត់ចិញ្ចៀនអាពាហ៍ពិពាហ៍អស់ពេល៣ឆ្នាំមកហើយ ខណៈពេលគាត់កំពុងការដាំបន្លែក្នុងសួនច្បារដំណាំរបស់គាត់។ គាត់គិតថា គាត់នឹងបាត់វត្ថុដ៏មានតម្លៃនោះជារៀងរហូត ហើយគ្មានដែលគិតថា វានឹងត្រឡប់មករកគាត់វិញនោះទេ។
ប៉ុន្តែនៅថ្ងៃមួយ ពេលកំពុងដកដំណាំការ៉ុតរបស់គាត់ គាត់បានជួបរឿងនឹកស្មានមិនដល់ នោះគឺគាត់ឃើញចិញ្ជឹមរបស់គាត់ដែលបាត់អស់ ៣ឆ្នាំនៅជាប់នៅការ៉ុត។ ប្រពន្ធរបស់គាត់ធ្លាប់ប្រាប់គាត់ថា ចិញ្ជឹមដែលគាត់បាត់នោះ នឹងត្រឡប់មករកគាត់វិញនៅថ្ងៃណាមួយ ហើយចុងបញ្ជប់គាត់បានរកឃើញវាវិញយ៉ាងភ្ញាក់ផ្អើល៕ សុភ័ក្ត្រ