Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CSX៖ ចំនួនគណនីជួញដូរបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ជិត ៤ម៉ឺនគណនី នៅដើមឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ហុង សុខហួរ នាយកប្រតិបត្តិផ្សារមូលបត្រកម្ពុជា CSX បានឲ្យដឹងថា ចំនួនគណនីជួញដូរបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ ៣៨,០០០គណនី នៅដើមឆ្នាំ២០២៣”។

ឯកឧត្តម ហុង សុខហួរ បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មជាមធ្យមប្រចាំថ្ងៃបានផ្លាស់ប្តូរពី ១០,០០០ដុល្លារ ក្នុងឆ្នាំ២០១៧ ទៅ ៥០០,០០០ដុល្លារ ក្នុងឆ្នាំ២០២២។

ឯកឧត្តម បានចង្អុលបង្ហាញថា CSX មានគោលដៅពង្រីកទំហំពាណិជ្ជកម្មប្រចាំថ្ងៃចំនួន ១០០លានដុល្លារ នៅពេលដែលកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។​

សេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិ CSX បានឲ្យដឹងថា ក្នុងឆ្នាំ០៣នេះ ក្រុមហ៊ុនចំនួនបួនទៀត រំពឹងថា នឹងមកចុះបញ្ជី ក្នុងផ្សារមូលបត្រកម្ពុជា។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទូរគមនាគមន៍ Cellcard ប្រកាសពីការការបើកដំណើរការការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈ (IPO) គ្រោងចុះបញ្ជីនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដែលផ្តល់ជូនជាសាធារណៈដំបូងចំនួន ៣០លានដុល្លារ។​

សែលកាត បានប្រកាសពីការការបើកដំណើរការការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈ (IPO) នៃភាគហ៊ុនរួមថ្នាក់ A ។ ទំហំពិតប្រាកដនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈគឺអាស្រ័យលើតម្រូវការជាក់ស្ដែង។

ការបោះផ្សាយមូលបត្រកម្មសិទ្ធជាសាធារណៈរបស់ក្រុមហ៊ុន សែលកាត នឹងមានតម្លៃ ២២៧០ រៀល/ហ៊ុន ឬស្មើនឹង ០.៥៧ ដុល្លារ/ហ៊ុន។ តម្លៃត្រូវបានកំណត់និងយល់ព្រមរវាង ក្រុមហ៊ុន ខេម ជ្ជីអេសអេម និងអេសប៊ីអាយ ស៊ីឃ្យួរឹធី ដោយផ្អែកលើស្ថានភាពទីផ្សារជាក់ស្ដែង ក្រោយពេលពិចារណាលើកត្តាមួយចំនួនដូចជា ប្រវត្តិប្រតិបត្តិការ និងហរិញ្ញវត្ថុដ៏រឹងមាំរបស់ក្រុមហ៊ុន និងភាពរីកចម្រើនរបស់ក្រុមហ៊ុន ដែលបានព្យាករណ៍ទុកសម្រាប់ពេលអនាគត។​

ផ្សារមូលបត្រកម្ពុជា ជាសហគ្រាសសាធារណៈដែលមានភាគហ៊ុនរបស់រដ្ឋាភិបាលចំនួន ៥៥ភាគរយ ហើយភាគហ៊ុនដែលនៅសល់កាន់កាប់ដោយ Korea Exchange ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១។ CSX បង្កើត និងដំណើរការទីផ្សារមូលបត្រ មជ្ឈមណ្ឌលទូទាត់ និងបង់ប្រាក់ និងកន្លែងដាក់ប្រាក់បញ្ញើ ស្របតាមច្បាប់ស្តីពីការចេញ និងការជួញដូរមូលបត្រមិនមែនរដ្ឋាភិបាល និងបទប្បញ្ញត្តិជាបន្តបន្ទាប់របស់ខ្លួន៕

×