ខេត្តស្វាយរៀង ៖ ពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀងនិងលោកគ្រូ-អ្នកគ្រូ នៅសាលាបឋមសិក្សា ក្រុងព្រះសីហនុ ក្រុងស្វាយរៀង បានធ្វើការថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលបានកសាងនូវអគារសាលារៀន ដ៏ស្រស់ស្អាតមួយខ្នង២ជាន់មាន២០បន្ទប់សម្រាប់សិស្សានុសិស្ស បានរៀនសូត្រសមរម្យ។
បើតាមលោកស្រីទុំ ទីណា នាយិកាសាលាបឋមសិក្សា ព្រះសីហនុ ក្រុងស្វាយរៀង បានអោយដឹងថា៖អគារមួយខ្នង កម្ពស់ពីរជាន់មាន២០បន្ទប់ ទីចាត់ការមួយខ្នង ក្លោងទ្វារ និងរបងជុំវិញសាលា ក្រាលសាប ផ្លូវប៉េតុង និងដំបូលតារាងបាល់បោះ ជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សាងសង់ដោយកងវិស្វកម្មតេជោ ហ៊ុនសែនសៀមរាប ដឹកនាំដោយឯកឧត្តម ខេង សុមេធ រួចរាល់បាន90%ហេីយទុកសម្រាប់កូនចៅប្រជាពលរដ្ឋបានរៀនសូត្រ។ ក្នុងនោះឪពុក-ម្តាយ និងអាណាព្យាបាលសិស្ស ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានកសាងអគារក៏ដូចជាបន្ទប់រៀន ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវគមនាគម ប្រឡាយទឹក -ល- ។
ដោយឡែកប្រជាពលរដ្ឋដែលជាអាណាព្យាបាលសិស្សបានមានប្រសាសន៍ឱ្យដឹងថា៖ក្រុមអាជីវករ កម្មកររោងចក្រ និងប្រជាពលរដ្ឋទូទៅ សុទ្ធតែបានបង្ហាញជំនឿជឿជាក់ថា និងទៅចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដោយពួកគេម្នាក់ៗ ហាក់ពុំបានខ្វាយខ្វល់ និងការឃោសនារបស់ លោក សម រង្សី ដែលនៅក្រៅប្រទេសឃោសនា មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដោយបានប្រើពាក្យថា យុទ្ធនាការដេកផ្ទះឈ្នះឯងស្អីគេនុះ! ។
ទោះបីយ៉ាងណា ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង មិនបានចាប់អារម្មណ៍ ទៅនិងពាក្យសម្តីរបស់ទណ្ឌិត សម រង្សី ដែលតែងតែឃោសនា មិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតទេ ដោយពួកគេម្នាក់ៗ គិតតែរវល់រកស៊ី ដើម្បីជីវភាពគ្រួសាររបស់គេ ឲ្យរីកចម្រើនព្រោះពលរដ្ឋបានឃើញយ៉ាងច្បាស់ មិនអាចក្លែងបន្លំបាននោះ គឺសមទ្ធិផលជាច្រើន ដែលកំពុងរីកដុះដាល នៅលើទឹកដីខេត្តមួយនេះ ដោយរាជរដ្ឋាភិបាលកម្ពុជា បានខិតខំគៀងគរអ្នកវិនិយោគទុន ជាច្រើនមកបណ្តាក់ទុនរកស៊ីបង្កើតរោងចក្រ សហគ្រាសរាប់សិបកន្លែងអាច ស្រូបយកកម្មកររាប់ម៉ឺននាក់ ឲ្យមានការងារធ្វើផងដែរ។
ដោយឡែក សម្រាប់ផ្លូវគមនាគមន៍វិញ ក៏មានការរីកចម្រើនជាងមុនផងដែរ ដោយមានផ្លូវក្រាលកៅស៊ូជាច្រើនខ្សែ ផ្លូវលំជនបទ ផ្លូវចាក់បេតុងជាដើម ក្នុងនោះ វិស័យកសិកម្មមានប្រទ្បាយទឹកខ្វាត់ខ្វែង ដោយមានប្រឡាយ កូនភ្លោះ អាចស្រោចស្រប់លើផ្ទៃដី រាប់រាយហិចតា ជាពិសេសប្រជាពលរដ្ឋប្រើប្រាស់សុទ្ធគ្រឿងចក្រ ក្នុងការភ្ជួររាស់ បោះបង់ការយកគោក្របី ជាកម្លាំងពលកម្មទៀតហើយ។ មួយវិញទៀត ចំពោះវិស័យអប់រំវិញ ខេត្តមានចាប់តាំងពីថ្នាក់មេត្តយ្យ រហូតដល់វិទ្យាល័យ និងមានសកលវិទ្យាល័យស្វាយរៀង មួយផងដែរ៕ វ៉ៃកូ