លោកNopparat Khanthavong អ្នកបង្កើតក្លិបបាល់ទាត់ជ្រូកព្រៃនៅខេត្ត Chiang Rai ឱ្យដឹងថា ពួកគេកំពុងធ្វើបែបបទសុំផ្ដល់សញ្ជាតិថៃឱ្យគ្រូបង្វឹក Ekkapol Chantawong និងកីឡាករបីរូបទៀត រួមមាន Dul, Mark និង Tee ព្រោះពួកគេសុទ្ធសឹងជាជនជាតិភាគតិចនៅតំបន់ភ្នំខាងជើងប្រទេសថៃដែលពុំទាន់ត្រូវបានរដ្ឋាភិបាលទទួលស្គាល់ថា ជាពលរដ្ឋរបស់ប្រទេសខ្លួន។
គ្រូបង្វឹកEkkapol ថតជាមួយកូនសិស្សពេលជាប់គាំងក្នុងល្អាងTham Luang
អាស្រ័យដោយពុំទាន់មានសិទិ្ធពលរដ្ឋបែបនេះ តាមច្បាប់របស់ថៃពួកគេពុំអាចក្លាយជាកីឡាករអាជីពបានឡើយហើយក៏ពុំអាចចេញផុតពីខេត្តChiang Rai បានដែរ។
ម្យាងវិញទៀត តាមម្ចាស់ក្លិបខាងលើគឺអាស្រ័យដោយមូលហេតុពុំទាន់មានសញ្ជាតិថៃ ពួកគេទាំង៤នាក់ពុំអាចទទួល បានលិខិតឆ្លងដែនដើម្បីទៅកាន់អង់គ្លេសតាមការអញ្ជើញរបស់ក្លិប Manchester United។
តាម UNHCR នៅថៃមានមនុស្សម្រមាណ480.000នាក់ដែលពុំទាន់មានសញ្ជាតិ ពួកគេភាគច្រើនជាជនជាតិភាគតិចរស់នៅតំបន់ជាយដែនរវាងថៃនិងMyanmar ឡាវ និងប្រទេសចិន៕
សូយន