Yonhap ចុះផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in អាមេរិកនឹងបន្ដរក្សាពលទាហាននៅកូរ៉េខាងត្បូង ទោះបីជាមុននេះអាមេរិកបានផ្អាកការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូងក្ដី។
ពលទាហានអាមេរិកនៅកូរ៉េខាងត្បូង ក្នុងសមយុទ្ធមួយនៅ Pohang
ថ្លែងក្នុងកិច្ចសម្ភាសន៍ Straits Times របស់សិង្ហបុរី ប្រធានាធិបតី Jae-in និយាយថា៖ «កូរ៉េខាងត្បូងនិងអាមេរិករក្សាគោលជំហរមិនប្រែប្រួលមួយអំពីតួនាទីនិងសារសំខាន់នៃបណ្ដាកងកម្លាំងអាមេរិកប្រចាំកូរ៉េខាងត្បូង ដើម្បីសន្ដិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េនិងតំបន់ឦសាន្ដទ្វីបអាស៊ី។
អាមេរិកនិងកូរ៉េខាងត្បូងបានផ្អាកជាបណ្ដោះអាសន្ននូវការធ្វើសមយុទ្ធរួមក្រោយជំនួបជាប្រវត្តិសាស្ដ្ររវាងមេដឹកនាំអាមេរិកនិងកូរ៉េខាងជើង។
តាមលោកMoon ការផ្អាកសមយុទ្ធនេះគឺសំដៅជំរុញឱ្យមានបរិស្ថាននៃកិច្ចចរចាជាបន្ដបន្ទាប់ជាមួយកូរ៉េខាងជើង ហើយប្រទេសនេះបានឯកភាពកាត់រំសាយនុយក្លេអ៊ែរទាំងស្រុង៕
សូយន