AFP ចុះផ្សាយថា ឧបការីម្នាក់របស់ប្រធានាធិបតីបារាំងបានប្រកាសថា ប្រធានាធិបតី Emmanuel Macron នឹងដំណើរការជំនួប កំពូលមួយជាមួយសមភាគីរុស្ស៊ី Vladimir Putin នៅថ្ងៃទី១៥ ខែកក្កដាខាងមុខ ខណៈពេលដែលលោកMacron នឹងទៅកាន់ក្រុងមូស្គូ ដើម្បីទស្សនាការប្រកូតផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ជើងឯកពិភពលោករវាងក្រុមបារាំងនិងក្រូអាត។
ប្រធានាធិបតីរុស្ស៊ីVladimir Putin និងប្រធានាធិបតីបារាំង Emmanuel Macron
ជំនួបខាងលើប្រព្រឹត្តទៅមួយថ្ងៃមុនពេលដែលប្រធានាធិបតីPutin មានជំនួបកំពូលជាលើកដំបូងជាមួយសមភាគីអាមេរិកDonald Trump នៅរដ្ឋធានីHelsinki ប្រទេសហ្វាំងឡង់៕
សូយន