យុទ្ធនាការសង្គ្រោះបណ្ដាសមាជិកចុងក្រោយនៃក្រុមបាល់ទាត់ចុងក្រោយក្នុងល្អាងទឹក អាចក្លយជាសោកនាដកម្មមួយបាន- នេះបើតាមអ្នកមុជទឹកបរទេសមិនបញ្ចេញឈ្មោះសញ្ជាតិអូស្ដ្រាលី៣រូប បានប្រាប់កាសែត Guardian នៅថ្ងៃទី១១ ខែកក្កដាម្សិលមិញនេះ។
ម៉ា់ស៊ីនបូមទឹកបានខូចក្រោយពេលកីឡាករចុងក្រោយចេញពីល្អាងTham Luang ជាហេតុធ្វើឱ្យកម្ពស់ទឹកកើនឡើងភ្លាមៗ
តាមសម្ដីរបស់អ្នកទាំង៣នោះ គឺក្រុមអ្នកមុជទឹកនិងបុគ្គលិកសង្គ្រោះកំពុងស្ថិតនៅក្នុងល្អាងដែលមានចម្ងាយជាង ១,៥គីឡូម៉ែត្រពីមាត់ច្រកដើម្បីប្រមែលប្រមូលបរិក្ខារ ស្រាប់តែម៉ាស៊ីនបូមទឹកធំជាងគេបានខូច ជាហេតុនាំឱ្យទឹកបានកើនឡើងយ៉ាងរហ័ស។
អ្នកទាំង៣បន្ដប្រាប់ថា ពេលនោះពួកគេកំពុងមានវត្តមាននៅបន្ទប់«លេខ៣» ស្ថិតក្នុងល្អាង ក៏ស្រាប់តែឮស្នូរស្រែកខ្លាំងៗ ហើយពួកកម្មករស្ទុះទៅកាន់តំបន់ទីទួល។«ស្នូរសម្រែកចាប់ផ្ដើមលាន់រន្ទឺពេលដែលម៉ាស៊ីនបូមទឹកធំជាងគេបានខូច ហើយកម្ពស់ទឹកកើនឡើងយ៉ាងលឿន» បន្ទាប់មកក៏ឃើញកម្មករដែលនៅសេសសល់ប្រមាណ១០០នាក់ក្នុងល្អាងស្លន់ស្លោនាំគ្នារត់ទៅកាន់មាត់ច្រក-ប្រភពដដែលបានអះអាង។
សំណាងល្អ ដែលការសង្គ្រោះបានបញ្ចប់ដោយជោគជ័យ ហើយអ្នកដែលនៅសេសសល់ក្នុងល្អាងក៏បានចាកចេញអស់មុនពេលប្រព័ន្ធល្អាងត្រូវបានទឹកពន្លិចសាជាថ្មី៕
សូយន