Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាស់ចែស! ស្មាន​តែ​នគរបាល​ចរា​ចរ តាមពិត​ប៉ូលិស​ពាក់អាវ​មាន​ស្លាក​សញ្ញា ន ប ឡើង​ហំ ជា​មន្រ្តី​កិច្ចសន្យា​អត់​ក្របខណ្ឌ ចឹង​បានឃើញ​កាមេរ៉ា គឺថា…

នេះបើតាមទំព័រហ្វេសប៊ុក តើការបើកបររបស់ខ្ញុំដូចម្តេចដែរ បានបង្ហោះខ្លឹមសារគួរឲ្យភ្ញាក់ផ្អើលថា «អីយ៉ូយ មន្ត្រីកិច្ចសន្យាឥឡូវពាក់អាវមានស្លាកសញ្ញា នប ដែរហើយតើនែក! ស្មានតែនគរបាលចរាចរណ៍ ឆ្ងល់ចុះហេតុអីមិនឃើញមានពាក់សក្តិលើស្មារ? តាមពិតល្បងអត់ក្របខ័ណ្ឌបន្លំភ្នែកធ្វើជានគរបាលចរាចរណ៍ទេតើ។ គោលដៅស្តុបវេងស្រេង កែងស្តុបទួលពង្រ ព្រឹកថ្ងៃទី ២៧-៥-២០២៣ ក្រុមនគរបាលចរាចរណ៍ក្រោមការគ្រប់គ្រងរបស់លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចាំបាច់ក្លែងភេទចឹងធ្វើអី?»។

ជាក់ស្តែង តាមរយៈវីដេអូ បានបង្ហាញលោកមន្រ្តីជាប់កិច្ចសន្យាម្នាក់ បានឈរសម្ញែងរាង ជាមួយវ៉ែនតាខ្មៅឡើងហំ ខណៈភ្នែកចាំតែសម្លឹងមើលម៉ូតូឡានមានខុសប៉ុណ្ណោះ ជាជាងជួយសំរួលចរាចរណ៍។ អ្វីដែលកាន់តែគួរឲ្យហួសចិត្តទៀតនោះ គឺនៅពេលឃើញកាមេរ៉ាចាប់ពីក្នុងរថយន្ត ស្រាប់តែប្រញាប់ប្រញាល់ទាញក្រណាត់ឃ្លុំមុខជិតឈឹងតែម្តង។

គួរបញ្ជាក់ថា បើ​តាម​ការ​ឱ្យ​និយមន័យ​របស់​អនុក្រឹត្យ​ស្តីពី ​«​ការ​គ្រប់គ្រង​វត្តមាន​រាជការ​ស៊ីវិល​ និង​មន្ត្រី​ជាប់​កិច្ចសន្យា» ចុះ​ថ្ងៃ​ទី​១​ ខែ​មេសា​ ឆ្នាំ​២០១៦​ ចេញ​ដោយ​សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានឲ្យដឹងថា មន្ត្រី​ជាប់​កិច្ចសន្យា​ គឺសំដៅ​ដល់​មន្ត្រី​ «មិន​មាន​ក្របខណ្ឌ​រដ្ឋ»​ ដែល​ត្រូវ​បាន​ជ្រើសរើស​ទៅ​តាម​នីតិវិធី​ជា​ធរមាន​ ដើម្បី​បម្រើ​ការងារ​ ផ្អែក​តាមការងារ​ជាក់ស្ដែង ​និង​ចាំបាច់​របស់​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។ ហើយមន្រ្តីជាប់កិច្ចសន្យាទាំងនោះ ក៏ទទួលបានប្រាក់ខែពីពី ​៦០ ម៉ឺន​រៀល ​ទៅ ​៦៥ ម៉ឺន​រៀល ផងដែរ។

ដោយឡែក ទាក់ទងរឿងចេញមកចាប់ផាកពិន័យនេះ ប្រជាពលរដ្ឋក៏ចង់ដឹងខ្លាំង និងសូមសួរទៅថ្នាក់លើថា តើមន្រ្តីជាប់កិច្ចសន្យាមានសិទ្ធិផាកពិន័យដែរ ឬទេ? ព្រោះបើមន្រ្តីនគរបាលចរាចរត្រឹមត្រូវ មិនមែនខ្លាចកាមេរ៉ា និងបិទបាំងមុខបែបនេះទេ!។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋ គាំទ្រចំពោះការអនុវត្តច្បាប់ចរាចរណ៍ តែធ្វើម៉េចកុំអោយលុយចូលហោប៉ៅផ្ទាល់ខ្លួន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×