Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​ដ៏​កម្រ​រក! រក​ឃើញ​គុ​ជ​ខ្យង​ដ៏​ធំ គេ​ឲ្យថ្លៃ​រាប់​រយ​លាន​ដុល្លារ ម្ចាស់​មិន​លក់ សុខចិត្ត​បរិច្ចាគ​ជូន​រដ្ឋ ឥឡូវ​ក្លាយជា​ភ្លើងបំភ្លឺ​រាត្រី​ដ៏​ទាក់​ទាញ

នេះគឺជាគុជខ្យងដែលមានទម្ងន់ ៦ តោន និងតម្លៃទីផ្សាររហូតដល់ ២.៦ ពាន់លានយន់ (ស្មើនឹង ៣៦៧លាន៧សែនដុល្លារ)។ វាក៏ត្រូវបានទទួលស្គាល់ដោយកំណត់ត្រាពិភពលោក Guinness ថាជា «គុជខ្យងដ៏ធំបំផុតនៅក្នុងពិភពលោក»។ ដូច្នេះ​ តើ​ត្បូង​នេះ​រក​ឃើញ​ដោយ​របៀប​ណា ហើយ​អ្នក​ណា​រក​ឃើញ​វា?

ពិតណាស់ អ្នក​ដែល​រក​ឃើញ​គុជ​ខ្យង​នេះ ​គឺ​លោក Zhao Guliang មក​ពី​ទីក្រុង Baoji ខេត្ត Shaanxi ដែល​បាន​ប្រកប​អាជីវកម្ម​ត្បូង​ និង​វត្ថុ​បុរាណ​ អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មក​ហើយ។ ដោយសារបទពិសោធន៍ដ៏សម្បូរបែប លោក Zhao មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយបានបង្កើតក្រុមរុករករ៉ែប្រកបដោយវិជ្ជាជីវៈ ដើម្បីស្វែងរកត្បូងមានតម្លៃ។

លោក Zhao Guliang និងក្រុមរបស់គាត់ បានទៅកាន់ Lop Nur តំបន់ Xinjiang ដើម្បីទាញយករ៉ែ បន្ទាប់ពីត្រូវបានអនុម័តដោយរដ្ឋ។ មូលហេតុដែលគាត់ជ្រើសរើសកន្លែងនេះ គឺដោយសារតែតំបន់ Xinjiang ល្បីល្បាញ ដែលមិនត្រឹមត្បូងស្រស់ស្អាតខ្លាំងប៉ុណ្ណោះទេ ថែមទាំងមានតម្លៃខ្ពស់ទៀតផង។ បន្ទាប់ពីសិក្សាភូមិសាស្ត្រ និងសណ្ឋានដីអស់រយៈពេលជាងមួយខែ លោក Zhao បានចាប់ផ្តើមរុករករ៉ែ។

ដំបូងឡើយ លោក Zhao និងក្រុមរបស់គាត់ បាមបរាជ័យម្តងហើយម្តងទៀត ដែលធ្វើឱ្យពួកគេបាក់ទឹកចិត្ត ប៉ុន្តែមិនបានបោះបង់នោះ។ ទោះជាយ៉ាងណា លោក Zhao បានសម្រេចចិត្តផ្លាស់ប្តូរទីតាំងទៅកាន់អណ្តូងរ៉ែដែលគេបោះបង់ចោលមួយ ហើយលើកនេះវាទទួលបានជោគជ័យ។ មិនដល់មួយសប្តាហ៍ក្រោយមក ពួកគេចាប់ផ្តើមស្វែងរកត្បូងកាន់តែជីកជ្រៅ បរិមាណ និងគុណភាពនៃត្បូងពេជ្រ កាន់តែកើនឡើង។

រហូតដល់ថ្ងៃមួយ ដោយមានការនឿយហត់ លោក Zhao បានត្រឡប់ទៅតង់ដើម្បីសម្រាក ស្រាប់តែគាត់បានឃើញពន្លឺភ្លឺច្បាស់ពីចម្ងាយ។ តាមបទពិសោធន៍របស់គាត់ គាត់បានទស្សន៍ទាយថា វានឹងក្លាយជាអណ្តូងរ៉ែត្បូងដ៏ធំ ប៉ុន្តែមិនដែលនឹកស្មានថា វានឹងជាកន្លែងដែលគាត់នឹងរកឃើញគុជរាត្រីដ៏ធំបំផុតរបស់ពិភពលោកបែបនេះនោះទេ។

លោក Zhao ត្រូវ​កេណ្ឌ​កម្លាំង និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ប៉ុន្តែ​មិន​ងាយស្រួល​ទេ។ ទីបំផុតបន្ទាប់ពីជាងមួយឆ្នាំ ដោយបានចំណាយប្រាក់រាប់រយលានយ័ន លោក Zhao អាចនាំយកគុជខ្យងរាត្រីដ៏ធំនោះ មកលើផ្ទៃផែនដីបាន។ តាម​ការ​វាស់វែង និង​គណនា​ឃើញ​ថា គុជ​រាត្រី​នេះ​មាន​អង្កត់ផ្ចិត​ជាង​២​ម៉ែត្រ ទម្ងន់​ជាង​៦​តោន។ លោក Zhao ពិតជា​រំភើបត្រេក​អរយ៉ាង​ខ្លាំង ព្រោះ​គាត់​មិន​ដែល​រក​ឃើញ​គុជ​ធំ​បែប​នេះ​ក្នុង​ជីវិត​របស់​គាត់។

បន្ទាប់មក លោក Zhao បានចំណាយពេល ៣ ឆ្នាំ ដើម្បីដុសខាត់គុជខ្យងរាត្រីនេះ ហើយប្រែក្លាយវាទៅជារាងស្វ៊ែរដែលមានអង្កត់ផ្ចិតរហូតដល់ 1.68 ម៉ែត្រ។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០០៧ ក្នុងឱកាសខួបលើកទី៥៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន លោក Zhao បាននាំយក «គុជរាត្រី» ដ៏ធំនេះទៅកាន់ទីក្រុង Xi’an សម្រាប់ការតាំងពិពណ៌។ នៅទីនោះ គុជរាត្រីដ៏ធំសម្បើម និងសមត្ថភាពក្នុងការបញ្ចេញពន្លឺនៅក្នុងទីងងឹត បានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាយ៉ាងឆាប់រហ័ស។ បន្ទាប់មក អ្នកជំនាញបានធ្វើការវាយតម្លៃពិសេស ដោយវាយតម្លៃទីផ្សារសម្រាប់ត្បូងនេះ គឺ 2.6 ពាន់លានយន់។

ជាមួយនឹងតម្លៃខ្ពស់កប់ពពកនេះ លោក Zhao បានល្បីពេញមួយយប់។ ក្រោយ​មក លោក​ក៏​បាន​ផ្ញើ​ព័ត៌មាន​អំពី​គុជ​រាត្រី​នេះ​ទៅ​អង្គការ​កំណត់​ត្រា​ពិភពលោក​ហ្គីណេស។ ទីបំផុត​វា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា ​«គុជ​រាត្រី​ធំ​បំផុត​ក្នុង​ពិភពលោក»។

ក្រោយមក មានឈ្មួញធំៗជាច្រើន បានស្នើសុំទិញគុជរាត្រីយក្សនេះពីលោក Zhao ប៉ុន្តែគាត់បានបដិសេធលក់វាទេ ទោះបីជាលុយ “ដ៏ធំ” ដែលអាចជួយគាត់ឱ្យរស់នៅដោយសុភមង្គលពេញមួយជីវិតរបស់គាត់ក៏ដោយ។

ក្នុងឆ្នាំ២០១៦ លោក Zhao បានសម្រេចចិត្តបរិច្ចាគគុជខ្យងយប់នេះដល់រដ្ឋ ដូច្នេះវាត្រូវបានគេដាក់តាំងនៅសួន Jade Emperor Ding ក្នុងទីក្រុង Yantai ខេត្ត Shandong ។ ចាប់​តាំង​ពី​ពេល​នោះ​មក គុជ​រាត្រី​បាន​ក្លាយ​ជា​កំណប់​ទ្រព្យ​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​មក​កន្លែង​នេះ។ វា​ត្រូវ​បាន​រក្សា ​និង​យាម​យ៉ាង​ប្រុង​ប្រយ័ត្ន ​ដោយ​មាន​បុគ្គលិក​យាម​ ២៤ម៉ោងលើ២៤ម៉ោង។ ជាមួយនឹងសមត្ថភាពក្នុងការបញ្ចេញពន្លឺនៅពេលយប់ មនុស្សជាច្រើនដែលរស់នៅជុំវិញ តែងតែនិយាយលេងសើចថា គុជពេលយប់ដ៏ធំ និងថ្លៃបំផុតរបស់ពិភពលោក បានក្លាយទៅជាភ្លើងបំភ្លឺផ្លូវហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×