… អ្នកគោរពបូជារឿងនេះ ហ៊ានប្រព្រឹត្តនូវសកម្មភាពធ្វើ “ទុក្ខបុកម្នេញ” រាងកាយយ៉ាងសាហាវ ។ ជាអាទិ៍ ចាក់ទម្លុះដោយវត្ថុស្រួចលើរាងកាយ ដើរលើរងើកភ្លើងក្រហមច្រាល លីផាវកំពុងផ្ទុះ… បំណង “សម្អាតព្រលឹង” របស់ខ្លួន ។
កោះភូកេតរបស់ថៃ ដែលរមនីយដ្ឋានដ៏ល្បីរន្ទឺ តែងរៀបចំពិធីបុណ្យហូបបួសរៀងរាល់ឆ្នាំ ។ ក្នុងនោះមានឈុតឆាកធ្វើបាបរាងកាយគួរឲ្យខ្លាច ព្រោះវាពិតជា… សាហាវណាស ។
ពិធីបុណ្យហូបបួស ភូកេត ប្រព្រឹត្តទៅរយៈពេល ១០ថ្ងៃ ហើយវាទាក់ទាញមនុស្សរាប់ពាន់នាក់ និយមសាសនាតាវ (តាវនិយម) មកចូលរួម ។
សាសនិកតាវនិយមអនុវត្តនូវវិធីធ្វើបាបរាងកាយគួរឲ្យខ្លាច ដូចជាចាក់ទម្លុះស្បែក ដើរលើរងើកភ្លើង… ដើម្បីធ្វើឲ្យដួងចិត្តបានស្អាតបរិសុទ្ធ ។
ហ្វូងមនុស្សដែលចាក់ទម្លុះស្បែក រាងកាយ… នាំគ្នាដើរទាំងហ្វូងតាមដងវិថី ។
“Teskan Gin Jay” ឬពិធីបុណ្យហូបបួស មានប្រពៃណីជាង ១៥០ឆ្នាំមកហើយ នៅកោះភូកេត ចម្ងាយពីក្រុងបាងកក ៨៤០គីឡូម៉ែត្រ ។
នៅអំឡុងពិធីបុណ្យនេះ សាសនិកពុំអនុញ្ញាតឲ្យបរិភោគសាច់ ផឹកស្រា រួមភេទ… ព្រោះថា ទង្វើទាំងនេះវាធ្វើឲ្យគគ្រិចខ្លួនប្រាណ និងព្រលឹងគេ ។
សំឡេងផាវផ្ទុះ ស្នូរស្គរ… ជាសំឡេងបណ្តេញព្រលឹងរបស់បិសាចសាហាវ និងដង្ហើយហៅទេវតាឲ្យមកធ្វើជាសាក្សី ។
ពួកគេជឿថា ការចាក់ទម្លុះតាមមាត់ជាទង្វើបណ្តេញខ្មោចព្រាយ ។
តាមជំនឿនៃសាសនានេះ គឺអ្នកណាអាចទម្លុះវត្ថុមុតស្រួចចូលសាច់បានច្រើនកាលណា នោះចិត្តរបស់គេកាន់តែបរិសុទ្ធជាមួយទេវតាកាន់តែខ្លាំងដែរ៕ ចន្ទ្រា