ម្ចាស់របស់សុនកនេះ ឈ្មោះងី នៅខេត្តឃ្លាំង (កម្ពុជាក្រោម) មានឆ្កែ១ក្បាល ដាក់ឈ្មោះណូ ។
… ១៦ឆ្នាំមុន គាត់បានមកទឹកខ្មៅ (Camau) ដើម្បីប្រកបរបរចិញ្ចឹមជីវិត ហើយក៏យកសុខនក១ក្បាលទុកជាគ្នីគ្នា ។
២ ខែមុន ដោយលក់ឆ្នោតជាតិពុំសូវដាច់សោះ គាត់ក៏នឹកសាកល្បងឲ្យឆ្កែរបស់គាត់ជួយលក់ ។
ស្មានពុំដល់ថា មានមនុស្សនិយមចូលចិត្តច្រើន ព្រោះអាណិតក៏ជួយទិញឆ្នោតគាត់ ។ ថ្ងៃខ្លះវាលក់បានឆ្នោត ដល់ទៅ ៣០០សន្លឹក ។
តាំងពីនៅតូចម្លេះ វាបានរៀនយកធ្មេញខាំរបស់របរ ពេលខ្លះគាត់ឲ្យវាយកលុយទិញម្ហូបអាហារថែមទៀត ។
ពេលរកបានចំណូលបន្ថែម វាត្រូវបានលោកផ្តល់រង្វាន់ ដោយអាហារច្រើន ព្រឹកមានទឹកដោះគោផឹក ថ្ងៃត្រង់មានសាច់ស៊ី… ។
ពិតជាចំណាប់មែនសុនក១ក្បាលនេះ! ៕ លីសា