ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះផ្សព្វផ្សាយដូចជា ការឈ្នះរង្វាន់ផ្សេងៗ តាមប្រព័ន្ធបណ្តាញសង្គម ដូចជា Facebook ឬ វេបសាយ។ ជៀសវាងការចុច like ឬ share ព្រោះវាអាចនាំមកនូវផលវិបាកដូចជា៖ ខាតបង់ពេលវេលា គេអាចប្រមូលយកទិន្នន័យរបស់យើង ទៅប្រើប្រាស់ក្នុងការបោកប្រាស់ផ្សេងៗ ដូចជា Vishing (ការតេបោកប្រាស់តាមទូរស័ព្ទ) ជាដើម។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាល បានបន្ថែមថា “ការចុច Like ឬ Share មិនត្រឹមតែជួយផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ ហើយថែមទាំងបង្ហាញថា យើងគាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះផងដែរ”៕ ដោយ ៖ បញ្ញាស័ក្តិ