ឈុតឆាកប្រយុទ្ធគ្នារវាងកំពូលតារាគុនចិន លោក Donnie Yen (កុំកុំ) និងលោក Jackie Chan (ឈិនឡុង) ត្រូវបានគេរាយការណ៍ នឹងលេចឡើងនៅក្នុងរឿង “Ip Man 4” ដែលជាខ្សែភាពយន្តចុងក្រោយបំផុត នៅក្នុងស៊េរីក្បាច់គុនកុងហ្វ៊ូ ដែលត្រូវបានរំពឹងនឹងចាក់បញ្ចាំងកក្រើកបណ្តារោងភាពយន្ត នៅចុងឆ្នាំនេះ ។
នៅក្នុងការបង្ហោះផ្សាយនៅលើ Weibo ក្នុងខែមិថុនា កន្លងទៅនេះ កំពូលតារាឈានមុខលោក Yen បានប្រកាសថា ខ្សែភាពយន្តនេះនឹងត្រូវថតបញ្ចប់នៅក្នុងប្រទេសចិន ទោះបីជារូបលោកពុំអាចជប់លៀងរួមគ្នាជាមួយតួអង្គ និងសមាជិកមិត្តរួមការងារក្នុងរឿងថ្មី ចំពោះការសន្យាផ្សេងៗទៀតក៏ដោយ ។
ខ្សែភាពយន្តរឿង “Ip Man 4” នេះត្រូវបានសម្តែងតាមការចូលមកដល់របស់ស្តេចគុនចិនលោក Bruce Lee (លី សៀវឡុង) នៅក្នុងសហរដ្ឋអាមេរិក ជាមួយក្តីសង្ឃឹមថានឹងបើកសាលាក្បាច់គុនផ្ទាល់ខ្លួនរបស់គាត់ (លី ) ដែលក្លាយជាការប្រកួតប្រជែងមួយ នៅពេលដែលគាត់ធ្វើឲ្យអ្នកស្រុកអន់ចិត្ដនោះ ។
Ip Man (Yen) ដែលក្លាយជាជំនួយការរបស់លោក Lee បន្ទាប់មក នឹងទទួលបានការគោរពស្រលាញ់ពីអ្នកស្រុក និងជួយស្ថាបនាមូលដ្ឋានគ្រឹះនៃក្បាច់គុនកុងហ្វូ នៅក្នុងអាមេរិក ។
យោងតាមគេហទំព័រកម្សាន្តរបស់ប្រទេសចិន JayneStars.com ឈុតឆាកដ៏ធំបំផុតនៃភាពយន្តនេះ គឺការវាយប្រយុទ្ធគ្នារវាងលោក កុំកុំ និងលោក ឈិនឡុង ដែលដើរតួជា «បងធំម្នាក់នៅក្នុងទីជនបទចិន» ។
ដឹកនាំសម្ដែងដោយលោក Wilson Yip នោះរឿង “Ip Man 4” ក៏បានបញ្ចូលតួអង្គថ្មី២រូបគឺ Scott Akins និង Vanness Wu ៕ ចន្ទី (ប្រភព៖ Nextshark)