បុរសជនជាតិអាមេរិចម្នាក់ មកពីទីក្រុងតូចមួយឈ្មោះ Gould ក្បែរតំបន់ភ្នំ បានអះអាងថា គាត់ត្រូវខ្លាឃ្មុំធំមួយក្បាល ចាប់គាត់យកទៅដាក់ក្នុងរូង និងរំលោភគាត់អស់ជាច្រើនថ្ងៃ។
បើតាមបុរសវ័យ ៤៧ ឈ្មោះ Boris Madison ដែលចូលចិត្តដើរកំសាន្តលើភ្នំម្នាក់ឯង បានឲ្យដឹងថា នៅពេលគាត់កំពុងដើរម្នាក់ឯងក្នុងព្រៃ ក្បែរផ្ទះ គាត់ត្រូវបានខ្លាំឃ្មុំដ៏ធំមួយក្បាលទម្ងន់ ជាង ៤០០គីឡូក្រាម វាយប្រហារគាត់។
គាត់អះអាងដូច្នេះថា “មិនដឹងវាចេញមកពីណា ហើយវាបានរត់សំដៅមករកខ្ញុំ។ ខ្ញុំព្យាយាមរត់ដែរ ប៉ុន្តែវាបានចាប់ខ្ញុំ និងទះខ្ញុំដោយក្រញាំមុខរបស់វា”។
គាត់និយាយថា គាត់ខ្លាចស្លាប់ណាស់ ប៉ុន្តែភ្លាមៗនោះសត្វដ៏សាហាវនោះ ក៏បានឈប់វាយគាត់ និងបានចាប់លើកគាត់ ដោយក្រញាំរបស់វា និងបានយកគាត់ទៅកាន់រូងភ្នំមួយ។
គាត់និយាយថា “នៅពេលវាដាក់ខ្ញុំចុះក្នុងរូងភ្នំ ខ្ញុំគិតថា ខ្ញុំនឹងត្រូវវាហែកស៊ីហើយ ប៉ុន្តែវាបែរជារុញមុខរបស់ខ្ញុំចុះក្រោម និងចាប់ផ្តើម ត្រដុះលិង្គរបស់វានៅលើខ្ញុំ”។
គាត់បញ្ជាក់ទៀតថា ខ្ញុំត្រូវបានខ្លាឃ្មុំនោះចាប់ទុកក្នុងរូងអស់រយៈពេល ១៦ថ្ងៃ ហើយវាបំពានផ្លូវភេទលើគាត់ចំនួន ៣ដង ក្នុងមួយថ្ងៃ។
បន្ទាប់ពីត្រូវចាប់ជាទាសករផ្លូវភេទអស់ ១៦ថ្ងៃ គាត់ក៏អាចមានឱកាសរត់ចេញមកក្រៅបាន នៅពេលមានសម្លេងកាំភ្លើងនៅក្បែររូងនោះ ដែលធ្វើឲ្យខ្លាឃ្មុំផ្អើល ហើយគាត់អាចរត់ចេញមកបាន៕ សុភ័ក្ត្រ
ប្រភព៖ worldnewsdailyreport