ភ្នំពេញ ៖ ឪពុកចុង រំលោភកូនស្រីអាយុ ១២ឆ្នាំ បានសម្រេច នៅខណ្ឌឫស្សីកែវ ខណៈពេលដែលឪពុកចុងរូបនោះ បានធ្វើពុតជាមិនស្រួលខ្លួន ហើយប្រើក្មេងស្រីរងគ្រោះ ឲ្យជួយកោសខ្យល់ ហើយបង្ខំចាប់រំលោភសេពសន្ថវៈ ទាល់តែបានសម្រេច។ ឪពុកចុង ត្រូវនគរបាលចាប់ខ្លួនយោងតាមពាក្យប្តឹងរបស់ម្ដាយក្មេងស្រីនោះ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ហេតុការណ៍ឪពុកចុងបង្ខំចាប់រំលោកភសេពសន្ថវៈ លើកូនស្រីចុង នៅរសៀលថ្ងៃទី១២ កក្កដា នៅផ្ទះរបស់ខ្លួន។
មន្ត្រីនគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះអាយុ ១២ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើជាមួយម្ដាយ និងជនសង្ស័យជាឪពុកចុងឈ្មោះ ទុំ សេរីវី អាយុ ៣១ឆ្នាំ មុខរបរខ្វៃជ្រូក។
មន្ត្រីនគរបាល បញ្ជាក់ថា នៅមុនពេលកើតហេតុ នារសៀលថ្ងៃ១២ ខែកក្កដា បុរសជាឪពុកចុងបានត្រឡប់មកពីខ្វៃជ្រូកវិញ ដោយមានអាការៈមិនស្រួលខ្លួន ក៏ប្រើកូនស្រីចុងឲ្យកោសខ្យល់ ខណៈដែលនាងកំពុងតែកោសខ្យល់ ស្រាប់តែបុរសជាឪពុកចុងនោះ បង្ខំចាប់រំលោភបានសម្រេច។ លុះដល់ថ្ងៃទី១៣ ក៏បែកធ្លាយរឿងដល់ស្ត្រីជាម្តាយ តាមរយៈកូនស្រីមានទឹកមុខស្រពោន និងការលួចបង្ហើបប្រាប់ ដើម្បីពិនិត្យព្យាបាលខ្លួន ទើបឈានដល់ការប្ដឹងឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ជួយអន្តរាគមន៍ឃាត់ខ្លួនបុរសជាឪពុកចុង ទៅធ្វើការសាកសួរ និងបញ្ជូនបណ្ដោះអាសន្នទៅកាន់អធិការដ្ឋាននគរបានខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ