មនុស្សចំនួន ១០នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងហេតុការវាយប្រហារដោយគ្រាប់បែកអត្តឃាត ស្ថិតក្នុងទីក្រុង Maiduguri ប្រទេសនីហ្សេរីយ៉ា។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន ប៊ីប៊ីស៊ី (BBC) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ប៉ូលីសបញ្ជាក់ថា គ្រាប់បែកអត្តឃាតជន ដោយរួមមានទាំងស្ត្រីផងនោះ បានចុះបំផ្ទុះខ្លួនេងនៅក្នុងស្រុកម៉ូណា (Muna)។
រហូតមកដល់ពេលនេះ ពុំទាន់មានក្រុមណាចេញមុខអះអាងពីទំនួលខុសត្រូវរបស់ពួកគេឡើងយ។ ប៉ុន្តែគេប្រហែលជាសង្ស័យថាជាទង្វើរបស់ក្រុមអ៊ីខ្លាម បូកូ ហារ៉ាម (Boko Haram) ព្រោះក្រុមនេះធ្លាប់វាយប្រហារជាច្រើនលើកច្រើនសារនៅក្នុងទីក្រុងខាងលើ។
ជារឿយៗ ក្រុមនេះប្រើប្រាសស្ត្រីដើម្បីវាយប្រហារដោយគ្រាប់បែកអត្តឃាត។
ការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយករណីបានកើតឡើងនៅក្បែរក្រុមប្រជាជនដែលកំពុងធ្វើការបួសសួងសំរាប់ពេលល្ងាច។
ចំនែកមួយករណីទៀត គ្រាប់បែកអត្តឃាតជនបានជនបំផ្ទុះខ្លួនឯងនៅក្នុងផ្ទះមួយ ហើយពីរករណីទៀតគឺ ជនវាយប្រហារបានបំផ្ទុះខ្លួនឯង មុនពេលដល់គោលដៅ។
ក្រុមបូកូ ហារ៉ាមបានប្រយុទ្ធចាប់តាំងពីឆ្នាំ ២០០៩មកដើម្បីបង្កើតរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសនេះ៕ សុភ័ក្ត្រ