ថូផ្កាមួយដែលបែកមាត់ត្រូវបានទុកសម្រាប់ដាក់រមូរក្រដាសកាតុង ទើបលក់បានក្នុងតម្លៃជាង110.000ផោនអង់គ្លស។
ដំបូងឡើយឈ្មួញឱ្យតម្លៃតែ២០០ផោនអង់គ្លេសចំពោះថូផ្កាមានកម្ពស់៦៦សង់ទីម៉ែត្រនេះ ព្រោះវាមានស្នាមបែកនៅមាត់ថូ។
ប៉ុន្ដែតាមពិតទៅវាគឺជាថូផ្កាមួយរបស់ស្ដេចចិននាដើមសតវត្សរ៍ទី៩ ហើយធ្លាប់បានដាក់តាំងនៅក្នុងរាជវាំង។ម្ចាស់កម្មសិទ្ធិនៃថូនេះបច្ចុប្បន្នគឺជាស្ដ្រីមេម៉ាយម្នាក់កំពុងរស់នៅ Altrincham, Greater Manchester ។វាជាមរតកបន្សល់ទុកកាលពីរាប់សិបឆ្នាំមុន ហើយពេលនេះគាត់ត្រូវលក់វាដើម្បីរើទៅនៅផ្ទះសម្រាប់មនុស្សចាស់។
ស្រី្ដចំណាស់វ័យ៨០ឆ្នាំរូនេះពិតជារន្ធត់ចិត្តយ៉ាងខ្លាំងនៅពេលដឹងពីតម្លៃដែលលក់បានក្រោយការដេញថ្លៃ។មុននោះគាត់បានដាក់វានៅកន្លៀតទ្វារដើម្បីដាក់រមូរក្រដាសប៉ុណ្ណោះ។
អ្នកលក់ដេញថ្លៃAdam Partridge និយាយថា វាមានត្រាសញ្ញារបស់ស្ដេចរជ្ជកាលថាង នៅពីក្រោម ហើយពណ៌លឿងនៃថូផ្កានេះវាពិតជាពណ៌សម្រាប់ស្ដេចចិន។ក្រៅពីនោះនៅលើថូមានតម្ពក់ត្រចៀកមួយគូរចនាជារូបនាគ។
អ្នកលក់ដេញថ្លៃប៉ាន់ស្មានថាលក់បានប្រហែល២០០ផោនប៉ុណ្ណោះព្រោះវាបែក ប៉ុន្ដែឈ្មួញចិនម្នាក់បានចំណាយរហូតដល់ទៅ110.920 អង់គ្លេស៕
សូយន