បុរសម្នាក់រស់នៅភាគអាគ្នេយ៍ប្រទេសចិន បានរងទទួលនូវភាពល្វីងជូរចត់ ព្រោះតែបោកទាំងកាយទាំងចិត្តរបស់នារី៣នាក់ក្នុងពេលតែមួយ។
ស្ដ្រីចិន៣នាក់បាននិយាយថា បុរសត្រកូល FU មិនត្រឹមបោកចិត្តបោកកាយប៉ុណ្ណោះទេ គឺថែមទាំងបោកលុយពួកគេទៀត។ បុរសរូបនេះបានយកហេតុផលគ្រប់យ៉ាងដើម្បីខ្ចីលុយពួកគេម្នាក់ៗ200.000យាន់។នៅថ្ងៃទី២ខែកក្កដាកន្លងមក ជនរងគ្រោះទាំង៣បានរៀបផែនការជួបគ្នាទាំងបីនាក់របស់ត្រកូលFU ហើយមុននោះពួកគេបានដាក់ពាក្យប្ដឹងត្រកូលFUរួចជាស្រេច។
រឿងរ៉ាវគឺម្នាក់ត្រកូល Li បានស្គាល់ FU ព្រោះមានទំនាក់ទំនងការងារ ហើយពួកគេក៏មានទំនាក់ទំនងមនោសញ្ចេតនា។ Li និយាយថា នាងបានឱ្យFU ខ្ចីម៉ូតូ Mini Coope ព្រោះពេលនោះគាត់ថាត្រូវការចាំបាច់លុយ200.000យាន់ដើម្បីឱ្យម្ដាយវះកាត់។នាងពុំមានរារែកចិត្តឡើយ ហើយបានផ្ទេរចំនួនលុយនោះទៅឱ្យFU។
ប៉ុន្ដែការសង្ស័យរបស់នាងកាន់តែកើនឡើង ព្រោះតែឃើញទង្វើចម្លែកៗនិងអាថ៌កំបាំងរបស់FU។Liឱ្យដឹងថា នាងពុំបានឃើញអត្តញ្ញាណប័ណ្ណរបស់FU ហើយតែងឃើញ FUប្ដូរអាសយដ្ឋានផ្ទះ។នាងក៏ធ្លាប់ឃើញFUតែងផ្វើសារទៅឱ្យលេខចម្លែកមួយចំនួន។ពេលនាងតាមសួរពីរឿងសារនេះ ស្រាប់តែFUបានស្រែកជេរ ហើយវាយនាង។ផ្ដើមពីនោះមកនាងដឹងថា ក្រៅពីនាង FUនៅមានស្រីច្រើនទៀត។
Wei គឺជាមិត្ដស្រីទី២របស់FUហើយនាងក៏និយាយថារូបនាងពិតជាតក់ស្លុតយ៉ាងខ្លាំងពេលទទួលបានទូរស័ព្ទរបស់Li ព្រោះខ្ញុំនិងគាត់បានស្រឡាញ់គ្នាមួយឆ្នាំមកហើយ ហើយខ្ញុំក៏មិនស្មានថាគាត់បោកប្រាស់ខ្ញុំសោះ។ Wei ក៏ត្រូវបោកប្រាក់អស់200.000យាន់ ប៉ុន្ដែរឿងរ៉ាវមិនទាន់បញ្ចប់ត្រឹមនេះទេ នាងកាន់តែស្លន់ស្លោឡើងពេលដែលដឹងថាមិត្តប្រុសរបស់ Tan ដែលជាមិត្ដស្រីស្និទ្ធស្នាលរបស់នាងគឺជាFU របស់នាង។
ស្ដ្រីរងការបោកប្រាស់ទាំង៣នាក់បានសម្រេចចិត្តជួបមុខគ្នាដើម្បីមានវិធានការចំពោះព្រាននារីត្រកូលFU។ ពេលជួបទល់មុខគ្នាជាមួយអ្នកទាំង៣ បុរសត្រកូលFU មិនត្រឹមតែគ្មានបង្ហាញពីការស្ដាយស្រណោះឬសុំទោសអ្វីឡើយ ហើយថែមទាំងទាត់ចោលនូវគ្រប់រឿងដែលអ្នកទាំង៣លើកឡើង។ ចុងក្រោយពួកគេបានពឹងពាក់ភ្នាក់ងារសន្ដិសុខជួយឃាត់ខ្លួនរង់ចាំប៉ូលិសមកដល់៕
សូយន