ព្រោះតែគុំគួនខឹងនឹងច្បាប់ទម្លាប់ដ៏តឹងរ៉ឹង ដែលបុរសជាមេគ្រួសារបានបង្ខំឲ្យអនុវត្តជាអាទិ៍ ហាមស្ត្រីៗ ក្នុងផ្ទះមិនឲ្យស្លៀកខោខូវប៊យ បណ្តាលឲ្យស្ត្រីជាភរិយា និងកូនស្រី ៤នាក់ ដាច់ចិត្តហ៊ានជួលឃាតករសម្លាប់ប្តី និងឪពុករបស់ខ្លួនយ៉ាងព្រៃផ្សៃ ។
តាមនោះនៅថ្ងៃទី ២៤ ខែមិថុនា ប៉ូលិសឥណ្ឌា បានរកឃើញសាកសពជោគជាំដោយឈាមរបស់លោក Meharbaan Ali នៅក្នុងលូទឹក នា Sadar Bazaar រដ្ឋ Uttar Pradesh ចម្ងាយពីផ្ទះជនរងគ្រោះប្រមាណ 250m ប៉ុណ្ណោះ ។
ជនរងគ្រោះ Ali នឹងកូនស្រី២នាក់ ។
ប៉ូលិសបានសន្និដ្ឋានជាបឋមថា រឿងហេតុនេះមានទាក់ទងដល់គ្រួសារជនរងគ្រោះភ្លាម ព្រោះតែសាកសពស្ថិតនៅចម្ងាយត្រឹមតែ ២៥០ម៉ែត្រប៉ុណ្ណោះ ពីផ្ទះរបស់គាត់ ហេតុនេះយើងបានត្រួតពិនិត្យទំនាក់ទំនងទូរស័ព្ទរបស់ក្រុមគ្រួសារជនរងគ្រោះ មុនពេលកើតហេតុ ហើយក៏ឃើញលេបទូរស័ព្ទរបស់ភរិយាគាត់តែងទូរស័ព្ទទាក់ទងជាមួយលេខ “ចម្លែក”មួយ ។
គួបផ្សំជាមួយកាមេរ៉ាឃ្លាំមើលនៅជុំវិញនោះ ប៉ូលិសដឹងថា ជនរងគ្រោះបានវិលមកផ្ទះវេលាម៉ោង ១០និង៤៥នាទី បន្ទាប់ពីគាត់ដែលជាប៉ូលិសស៊ើបអង្កេតម្នាក់ដែរ បានចេញពីប៉ុស្តិ៍វេលាម៉ោង ១០ព្រឹក ថ្ងៃទី ២៣ ខែមិថុនា ។ ក្រោយមកឃើញមានបុរសមុខចម្លែក២នាក់ មានវត្តមាននៅផ្ទះរបស់ Ali ហើយបានសម្លាប់គាត់នៅវេលាម៉ោង ១ល្ងាច ។
ភរិយារបស់ជនរងគ្រោះ ហើយក៏ជាជនផ្តើមគំនិត ។
ឃាតករ ២រូបនេះ បានវិលមកផ្ទះជនរងគ្រោះនៅពេលយប់ រួចដោយមានជំនួយពីអ្នកផ្ទះគាត់ ពួកវាបានលើកសាកសពដាក់លើម៉ូតូ ហើយនាំយកទៅទម្លាក់ចោលនៅលូទឹកជិតផ្ទះនោះតែម្តង ។
ជាមួយភស្តុតាងខាងលើប៉ូលិសបានចាប់ខ្លួនប្រពន្ធជនរងគ្រោះZahida Begum អាយុ ៥២ឆ្នាំ រួមនឹងកូនស្រី ៤នាក់គឺ Saba អាយុ ២៦ឆ្នាំ Zeenat អាយុ ២២ឆ្នាំ Iram អាយុ ១៩ឆ្នាំ និង Alia ១៨ឆ្នាំ ។
ពួកទាំងនេះ បានសារភាពថា គេបានជួលឃាតករដៃដល់ឈ្មោះ Tehscen និង Qasim ដើម្បីសម្លាប់ប្តី និងឪពុកបស់ខ្លួន ។ ពួកគេក៏សារភាពថា បានជួលឃាតករ 1.100ផោនអង់គ្លេស ហើយប្រគល់មុនពាក់កណ្តាល និងក្រោយពីយកបានលុយរបស់ជនរងគ្រោះ និងសងបង្គ្រប់ ។
ប្រពន្ធនិងកូនរបស់ Ali ត្រូវចាប់ខ្លួន ។
ឆ្លើយនឹងសំណួររបស់ប៉ូលិស ក្រុមផ្តើមគំនិត “ឈាមត្រជាក់” ៥នាក់នេះ បានឆ្លើយថា ៖ ពួកគេខឹងនឹងវិន័យតឹងតែង ដែលលោក Ali បានចាប់ឲ្យអនុវត្តក្នុងគ្រួសារជាអាទិ៍ ហាមមិនឲ្យស្លៀកខោ…ខូវប៊យ ។
លើសពីនេះទៀត ពួកគេនៅរំពឹងថា នឹងទទួលបានលុយ ៨៨.០០០ ផោនអង់គ្លេស ប្រាក់ដែលប៉ូលិសទទួលបានក្រោយពេលស្លាប់ ។ ទន្ទឹមនឹងនេះដែរកូនស្រីរបស់ Ali ម្នាក់នៅសង្ឃឹមថានឹងបានចូលអង្គុយធ្វើការកន្លែងរបស់ឪពុកខ្លួន ។
ចំណែកឃាតករ ២រូប នៅពុំទាន់បានចាប់ខ្លួនបាន ៕ ចន្ទ្រា