នោះគឺចំណងស្នេហ៍រវាងគិលានុប្បដ្ឋាយិការស្រស់ស្អាតជានជាតិថៃ ដែលបានសកម្មជួយដល់គូស្នេហ៍ជាអ្នកមុជទឹកជួយសង្គ្រោះក្រុមបាល់ទាត់ក្មេងព្រមទាំងគ្រូបង្វឹក វ័យ ២៥ឆ្នាំរបស់ពួកគេ ។
ប្រិយមិត្តប្រហែលជានៅចាំ Rick Stanton អាយុ ៥៧ឆ្នាំ ជាអ្នកមុជទឹកអាជីពសញ្ជាតិអង់គ្លេស ដែលជាជនដំបូងបានប្រាស្រ័យជួបនឹងក្រុមបាល់ទាត់ក្មេងកំពុងជាប់គាំងក្នុងល្អាងថាមហ្លួង ហើយក៏ជាមេដឹកនាំក្រុមអ្នកមុជទឹក អនុវត្តបេសកកម្មដ៏សែនគ្រោះថ្នាក់… ។
តាម Daily Mail នោះពុំមានមនុស្សច្រើនទេ ដែលដឹងថា អ្នកមុជទឹកអាជីពមកពីអង់គ្លេសរូបនេះ កំពុងមានចំណងស្នេហាជាមួយគិលានុប្បដ្ឋាយិការថៃស្រស់ស្អាតម្នាក់ឈ្មោះ Siripon Bugnngern (ហៅក្រៅថា Amp) ។ ពួកគេជួបគ្នាដោយចៃដន្យពេល Amp ទៅលេងកម្សាន្តនៅប្រទេសអង់គ្លេស ។
Rick Stanton និងមិត្តស្រីជនជាតិថៃពេលជួបគ្នានៅអង់គ្លេស ។
នាង Amp មកពីឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ ជិតទីកន្លែងដែលក្រុមបាល់ទាត់ “ជ្រូកព្រៃ” (Wild Boar) បានបាត់ខ្លួនក្នុងល្អាងភ្នំ ។ នាងជាអ្នកបកប្រែឲ្យមិត្តប្រុសពេលធ្វើការជាមួយក្រុមសង្គ្រោះ នៅពេលដែល Rick ត្រូវបានគេបង្ហាញឲ្យមកជួយក្មេងៗទាំងនោះ ។ ថ្វីត្បិតក្នុងយុទ្ធនាការនេះ ពួកគេពុំសូវបាននៅក្បែរគ្នាក្តី តែ Rick ពិតជាត្រូវ Amp “អន្ទងព្រលឹង” បាត់ ។
Amp ជាផ្នែក១នៃក្រុមសង្គ្រោះ ដោយជួយបកប្រែរវាងក្រុមសង្គ្រោះថៃ និងអង់គ្លេស ។ ខ្ញុំគិតថា មិនយូរទេ ពួកគេនឹងរៀបការហើយ!” ។
Amp បានជួយដល់គូស្នេហ៍យ៉ាងច្រើនអំឡុងយុទ្ធនាការសង្គ្រោះ Rick ធ្លាប់មានភិរិយា ហើយតែ Angie Timms ដែលជាភរិយាមុនបានចែកផ្លូវគ្នា ព្រោះតែគាត់ពុំអាចទ្រាំទ្រ កង្វល់រាល់ថ្ងៃពេលដែលប្តី ទៅមុជទឹកតាមរូងភ្នំរហូតៗ ។
Rick Stanton ក្លាយជា “វរៈជន” ពេលដែលគាត់ត្រូវបានថតជាប់នៅក្នុង ខណៈពេលដ៏អស្ចារ្យ គ្រាលោកសួរថា ៖ “មិត្តទាំងអស់គ្នា មានប៉ុន្មាននាក់? ១៣នាក់មែនទេ? ។
មិត្តភក្តិប្រាប់ថា ពួកជិតចូលរោងការហើយ ។
ស្មានពុំដល់ថា ល្អាងថាមហ្លួង របស់ “នាងដេក” ដែលបង្កប់ប្រវត្តិស្នេហ៍ជូរចត់ នាអតីតកាលតាមរឿងព្រេងនិទានថៃ ពេលនេះបានជួយ “កម្តៅ” ចំណងស្នេហ៍ថ្មីឲ្យពុះកញ្ជ្រោលបែបនេះសោះ ៕ លីសា