ប្តីប្រពន្ធ ២នាក់ រស់នៅក្នុងរដ្ឋ Alabama សហរដ្ឋអាមេរិច ត្រូវបានចាប់ខ្លួន ដោយសារតែពួកគេរួមភេទ និងស្រែកថ្ងូរឮៗ ក្នុងពិធីបុណ្យសពយាយរបស់ពួកគេ។
អ្នកទាំងពីរ , ប្រពន្ធមានឈ្មោះ Tiffany Bates អាយុ ៣១ឆ្នាំ និងប្តីរបស់គាត់ឈ្មោះ Clifton Bridges អាយុ ១៩ឆ្នាំ។ ពួកគេត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីបុគ្គលិករបស់ក្រុមហ៊ុនរៀបចំបុណ្យសព បានត្អួញត្អែរថា ប្តីប្រពន្ធខាងលើរួមភេទ ស្រែកថ្ងូរខ្លាំងៗ និងធ្វើឲ្យភ្ញៀវមានការភ័យខ្លាច។
អ្នកទាំងពីរក៏បានចូលរួមពិធីបុណ្យសពរបស់យាយពួកគេផងដែរ ជាមួយនឹងសមាជិកគ្រួសារ ប៉ុន្តែពួកគេបានសម្រេចចិត្តចេញមកក្រៅវិញ និងបានរួមភេទជាមួយគ្នា ក្បែរពិធីបុណ្យសពនោះ។
បុគ្គលិករបស់ក្រុមហ៊ុន Talladega Funeral Home បានបញ្ជាក់ដូច្នេះថា “ពួកយើងបានប្រាប់ប៉ូលិស បន្ទាប់ពីព្យាយាមប្រាប់ពួកគេជាច្រើនដង ឲ្យឈប់រួមភេទនៅកន្លែងផ្ទះបុណ្យសព”។
បុគ្គលិកដដែលបញ្ជាក់ថា “ខាងស្ត្រីស្រែកថ្ងខ្លាំងៗ ចំណែកខាងបុរសវិញ ក៏ស្រែកដែរ ធ្វើហាក់ដូចជាពួកគេកំពុងថតរឿងអាសអាភាសអញ្ជឹង”។
បើតាមសមាជិកគ្រួសាររបស់ពួកគេបានឲ្យដឹងថា ប្តីប្រពន្ធទាំងពីរគឺជាបងប្អូនជីដូនមួយនឹងគ្នា ប៉ុន្តែពួកគេបាមសម្រេចចិត្តរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធអស់រយៈពេល ៦ខែមកហើយ។ នៅក្នុងរដ្ឋ Alabama មិនមានច្បាប់ណាប្រឆាំងមិនឲក្យបងប្អូនជីដូនមួយមានទំនាក់ទំនងស្នេហា ឬរួមភាពនឹងគ្នានោះទេ។
ចំពោះការរួមភេទនៅកន្លែងបុណ្យសពវិញ ប្តីប្រពន្ធទាំងពីរ ប្រឈមនឹងការចោទប្រកាន់ចំនួន ២៦ករណី ពីបទបង្ហាញចំណង់ផ្លូវភេទហួសហេតុ រំខាន់ដល់ភាពស្ងប់ស្ងាត់ ភាពអាសអាភាសនៅទីសាធារណៈ និងការប្រើប្រាស់គ្រឿងញៀន៕ សុភ័ក្ត្រ
ប្រភព៖ worldnewsdailyreport