ក្នុងពិធីបុណ្យសំខាន់ៗ ដូចជាពិធីមង្គលការជាដើម ឪពុកម្តាយគឺជាមនុស្សសំខាន់ ដើម្បីជួយគាំទ្រ និងដឹងលឺពីសម្ព័ន្ធភាពរបស់កូនប្រុសស្រីរបស់ពួកគេ។
ឪពុកម្តាយខ្លះ មានអារម្មណ៍រំភើបខ្លាំង ដល់ហូរទឹកភ្នែក នៅពេលឃើញកូនប្រុសស្រីរបស់ពួកគេនៅក្នុងពិធីមង្គលការ។
ប៉ុន្តែឪពុកម្នាក់នេះ មកពីប្រទេសចិត្ត បែរជាធ្វើឲ្យពិធីមង្គលការកូនប្រុសរបស់ខ្លួន ល្អក់កករ និងរងភាពអាម៉ាស់ទៅវិញ បន្ទាប់ពីគាត់ចាប់ថើបកូនប្រសារស្រី ទាំងកំរោលនៅមុខភ្ញៀវជា ច្រើននាក់ ដោយសារតែគាត់ស្រវឹងខ្លាំង ទប់អារម្មណ៍មិនជាប់។
បើតាមវីដេអូ ដែលមានការទស្សនៈយ៉ាងច្រើន លើបណ្តាញសង្គមក្នុងប្រទេសចិន ឪពុកម្នាក់នោះបានដាក់ដៃលើស្មារកូនក្រមុំ របស់កូនប្រុសគាត់ និងចាប់ថើបនាង នៅមុខភ្ញៀវរាប់រយនាក់តែម្តង ដែលរឿងគួរឲ្យអាម៉ាស់នេះកើតឡើងក្នុងទីក្រុង Yangcheng ស្ថិតក្នុងខេត្ត Jiangsu ប្រទេសចិន។
បើមើលទៅកូនក្រមុំ ព្យាយាមចង់គេចដែរ ប៉ុន្តែគេចមិនរួច ហើយភ្ញៀវដែលចូលរួមក្នុងពិធីនោះ ក៏បានស្រែកឲ្យគាត់បញ្ឍប់សកម្មភាពរបស់គាត់ផងដែរ។
បន្ទាប់ពីមានការចែករំលែកលើបណ្តាញទំនាក់ទំនងចិន និងទទួលបានការចុចមើលជាង ៣០លានដង មានមនុស្សជាច្រើនបានរិះគន់យ៉ាងខ្លាំង ទៅលើបុរសជាឪពុកម្នាក់នោះ ដោយសារតែគាត់ធ្វើទង្វើមិនគប្បីចំពោះកូនប្រសារស្រី និងកូនប្រុសរបស់គាត់។
ទោះយ៉ាងណា ឪពុកក្មេកដែលថើបកូនប្រសារស្រីខ្លួននោះ ក៏បានសម្តែងការសោកស្តាយយ៉ាងខ្លាំងផងដែរ ពីទង្វើរបស់គាត់ និងបានស្នើឲ្យអ្នកលេងអ៊ឺនធឺណេតទាំងអស់ ឈប់ចែករំលែកវីដេអូរបស់គាត់។ គាត់មានការសោកស្តាយយ៉ាងខ្លាំង ដោយសារតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ព្រោះស្រវឹងខ្លាំងពេក៕ សុភ័ក្ត្រ
ប្រភព៖ trendszilla.net