Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាបនា​ច្រាំងទន្លេ​វ៉ៃ​គោ ប្រវែង ៩៧៥​ម៉ែត្រ ក្រាល​ការ៉ូឡា សួនច្បារ ដាំ​ដើមឈើ​លម្អ សម្រាប់​កម្សាន្ត លំហែរ​អារម្មណ៍ និង​ហាត់​កីឡា​

​ខេត្ត​ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​នា​ព្រឹក​ថ្ងៃ​ចន្ទ ០៤​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ ជា​អធិប តី​នៅក្នុង ពិធី​បញ្ចុះ​បឋមសិលា​សា​ង សង់ ច្រាំងទន្លេ​វ៉ៃ​គោ ផ្នែក​ខាង​លិច (​ទំនប់​តា​ណេង​) ស្ថិតនៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង ស្វាយរៀង ។ ​នៅក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព តំណាង​កងកម្លាំង លោក​អភិបាលក្រុង​ស្វាយរៀង និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន រូប​ទៀត​។

​សូមបញ្ជាក់​ថា ច្រាំងទន្លេ​ដែល​ត្រូវ​ស្ថាប​នា​ពេល​នេះ មាន​ប្រវែង ៩៧៥​ម៉ែត្រ នឹង​មាន​រៀបចំ​ក្រាល​ការ៉ូឡា សួនច្បារ ដាំ​ដើមឈើ​លម្អ កន្លែង​ហាត់ប្រាណ ព្រមទាំង​មាន​រៀបចំ​វេទិកា​សម្រាប់​ប្រារព្ធ​ពិធី​ប្រណាំង​ទូក ហើយ​ការអភិវឌ្ឍ និង​កែលម្អ​ច្រាំងទន្លេ​វ៉ៃ​គោ​នេះ គឺជា​គម្រោង​ផែនការ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខេត្ត ក្នុង​គោលបំណង​លើកកម្ពស់​សោភ័ណភាព​ក្នុង​ក្រុង និង​បង្កើត​នូវ​លំហ​ទីក្រុង​បៃតង​សម្រាប់​ជា​ទី​កម្សាន្ត លំហែ​អារម្មណ៍ និង​ហាត់​កីឡា ដែល​ជា​ផ្នែក​មួយ​ចូលរួមចំណែក​ក្នុង​កិច្ច​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ហើយក៏​ជា​សំណង់​ប្រត្តិសាស្ត្រ​សម្រាប់​ខេត្ត​ស្វាយរៀង​ផងដែរ​។

​ចំពោះ​គម្រោង​អភិវឌ្ឍន៍​នេះ រដ្ឋបាលខេត្ត សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ស្វាយរៀង នឹង​អបអរសាទរ​ទទួលយក​សមិទ្ធ​ថ្មី​ដែល​ជា​ប្រយោជន៍​រួម​នេះ ដោយ​ក្ដី​រីករាយ ៕ វ៉ៃកូ​

×