មនុស្សជាច្រើនដែលមានវិបត្តិផ្លូវចិត្ត និងតែងគិតថ្លៃខ្លី យកទង្វើធ្វើអត្តឃាតខ្លួនឯងយ៉ាងលំបាក ដើម្បីដោះស្រាយបញ្ចប់ជីវិតនៅលើលោកនេះ ត្រូវបានគេចាត់ទុកថាជាមនុស្សមើលខ្លួនឯងទាបបំផុត និងគ្មានតម្លៃអ្វីសោះឡើយ ។ ហើយការសម្លាប់ខ្លួនឯង តាមវិធីចង.កនេះវិញ ត្រូវបានគេជឿថាជាសកម្មភាពដ៏លំបាកវេទនានឹង «រំដោះខ្លួន» ចេញពីចំណងកវិញបានណាស់ ប្រសិនជាអ្នកបានសម្រេចចិត្តរួចទៅហើយនោះ និងលទ្ធផល ត្រូវស្លាប់យ៉ាងវេទនា ប្រសិនពុំមានសាច់ញាតិជួយទាន់ ។
ជាក់ស្តែង ក្មេងស្រីជំទង់ម្នាក់នៅក្នុងប្រទេសប្រេស៊ីល ដែលមានវិបត្តិផ្ទាល់ខ្លួនយ៉ាងខ្លាំង រហូតសម្រេចចិត្តជ្រើសរើសវិធីចង.កសម្លាប់ខ្លួនឯង ប៊ិះបានសម្រេច ប្រសិនបើឪពុកម្តាយរបស់នាង មកជួយសង្គ្រោះទាន់ពេលវេលា ។
ក្មេងស្រីគិតខ្លីរូបនេះ បានដាក់កាមេរ៉ា កត់ត្រាពីទិដ្ឋភាពចង.ករបស់ខ្លួន ។ ទោះយ៉ាងណា បន្ទាប់ពីយកកស៊កចូលក្នុងអន្ទាក់ខ្សែក និងយកជើងធាក់កៅអីចេញពីខ្លួន ស្រាប់តែពេលនោះ នាងហាក់មានអារម្មណ៍ស្ទះដង្ហើមយ៉ាងពិបាកពេក ក៏សម្រេចចិត្តលែងចង់ស្លាប់ និងខំប្រឹងរំដោះ.កចេញពីរង្វង់ខ្សែ ។ ប៉ុន្តែ នៅពេលពុំអាចធ្វើទៅបាន នាងក៏ចាប់ផ្តើមស្រែកឲ្យគេជួយខ្លាំងៗតែម្តង ។
សម្រែកលែងចង់ស្លាប់របស់នាង បានលេចលឺដល់ឪពុកម្តាយរបស់នាង ហើយពួកគេក៏បានប្រញាប់ប្រញាល់មកជួយសង្គ្រោះនាង ជាមួយអារម្មណ៍ភ័យស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ។ នេះចាត់ទុកជាសំណាងហើយ ដែលមានមនុស្សនៅក្បែរបានដឹង ពុំនោះសោតនឹងក្ស័យតៃហោងពុំខានឡើយ ៕ ចន្ទី