Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិត​មាន​រថយន្ត​ហោះហើរ តម្លៃថោក អ្នកណាៗ​ក៏​បើក​បាន​! (មានវីដេអូ)

​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​នៅ​ជ្រលង Silicom (​តំបន់​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ទំនើប​អាមេរិក​) កំពុងអភិវឌ្ឍន៍​រថ​យន្ត​ហោះហើរ​បាន ជាមួយនឹង​មហិច្ឆតា​ជួយ​មនុស្ស​គ្រប់ៗ​រូប អាច​ទទួលបាន​នូវ​អារម្មណ៍​ជា​អ្នក​… បើកបរ​យន្តហោះ ។​

​រថយន្ត​ហោះ​មានឈ្មោះ​ថា Blackfly ចលនា​ដោយ​អគ្គិសនី ហើយ​ខាង​ក្នុង​មាន​កៅអី​តែ​មួយ​ប៉ុណ្ណោះ ។ Blackfly ប្រើប្រាស់​នូវ​គ្រឿងយន្ត​ល្បឿន​លឿន​បំផុត តែ​មាន​ទម្ងន់​ដ៏​ស្រាល ជា​ហេតុ​ធ្វើឲ្យ​វា​ស៊ី​ថា​មពលតិចជាង​ប្រៀប​នឹង​ពពួក​រថយន្ត​អគ្គិសនី​ជំនាន់​មុន ។​

Blackfly អាច​ជា​យានជំនិះ​ពេញនិយម​ថ្ងៃ​អនាគត ។​

Blackfly មាន​ទម្ងន់​ប្រមាណ ១៤១ Kg មាន​ប្រព័ន្ធ​រុញច្រាន​ចំនួន ៨ តម្រៀប​គ្នា​បណ្តោយ​ស្លាប​សងខាង ជួយ​ឲ្យ​វា​ហោះ​ឡើង​លើ និង​ចុះ​សំចត​បាន​យ៉ាង​អស្ចារ្យ ។ លើរ​យន្តហោះ​នេះ​ក៏​មាន​បំពាក់​ប្រព័ន្ធស័​ត្រហោះ បង្ការ​ករណី​មាន​គ្រោះអាសន្ន ។​

​គោល​គំនិត​បង្កើត​វា​នេះ​មាន​តាំងពី ៩​ឆ្នាំមុន​ម្លេះ ហើយ​ឥឡូវ​គេ​ទើប​សម្រេចបាន​ជំហាន​ដំបូង ៖ ហោះហើរ​បាន​ចម្ងាយ ៤០​គីឡូម៉ែត្រ ក្នុង​ល្បឿន 62km/h ។​

​ពេល​អស់​ថាមពល​អគ្គិសនី អ្នកបើក​អាច​សាក​បញ្ចូល​ថ្ន​ឲ្យ Blackfly តិច​បំផុត ២៥​នាទី គឺ​អាច​បន្ត​សកម្មភាព​ទៀត​បាន​ហើយ ។​

​គេ​បាន​ហោះហើរ​សាកល្បង​ជា​ង ១.០០០​លើក​ហើយ ដែល​ចម្ងាយ​ផ្លូវ​ហោះ​សាកល្បង​គឺ​សរុប ១៦.០០០​គីឡូ​ម៉ែតរ លើ​អាកាស ។​

​ដើម្បី​បញ្ជា​វា​បាន គេ​ត្រូវការ​ពេលវេលា​ណែនាំ​ត្រឹម ៥​នាទី​ប៉ុណ្ណោះ ។

​នាយក​ទីចាត់ការ​ក្រុមហ៊ុន​សង្ឃឹមថា Blackfly អាច​ត្រូវបាន​ដាក់​លក់​លើ​ទីផ្សារ​នៅ​ឆ្នាំក្រោយ​នេះ ។​

​រីឯ​តម្លៃ​វិញ​គឺ​មនុស្ស​ភាគច្រើន​មាន​សមត្ថភាព​ប្រើ​វា ៕ ចន្ទ្រា​

×