អ្នកគ្រូ Amanda Eckblad នៅអាមេរិកបានត្រូវចោទប្រកាន់ទោសពីបទទំនាក់ទំនងរួមភេទជាមួយសិស្សអាយុ ១៧ឆ្នាំ ខណៈពេលកំពុងធ្វើការនៅសាលារៀនមួយនៅ Pacine , Wisconsin ។ នាងក៏នៅមានទោស , បន្ថែមទៀត គឺរក្សាទុក “ភាពយន្ត”អាសអាភាសជាមួយកូនក្មេង ។
ប៉ូលិសប្រាប់ថា នាង Amands បានថតវីដេអូនៅពេលនាងរួមភេទជាមួយសិស្សប្រុសរូបនោះ ។ វីដេអូនេះថតនៅខែមីនា ហើយលុបចោលនៅខែឧសភា មុនពេលប៉ូលិសរឹបអូស ។
អ្នកស៊ើបអង្កេតបានបញ្ជាក់ថា នាង Amada និងសិស្សប្រុសរូបនោះ សុទ្ធសឹងមានវត្តមានក្នុងវីដេអូ គ្រាដែលសិស្សរូបនេះពុំទាន់ “ពេញវ័យ” ។
នៅអាមេរិករឿងអាស្រូវ បែបឆ្កួតៗនេះពិតជាសម្បូរមែន! ៕ ចន្ទ្រា