ឆ្នាំជូត ៖ ការងារមិនត្រូវធ្វើការហួសកម្លាំង ប្រយ័ត្នមានបញ្ហាសុខភាព ។ លុយកាក់ មិនស្ថិរភាព ចាយវាយគួរចេះសន្សំសំចៃ ។ មនោសញ្ចេតនា គួរលៃពេលឲ្យបានច្រើន សម្រាប់ការនៅក្បែរមនុស្សជាទីស្រឡាញ់ ។
ឆ្នាំឆ្លូវ ៖ ការងារ គួរបង្កើតទំនាក់ទំនងក្នុងការ បញ្ចៀសការកើតមានទំនាស់ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា មិនមានបញ្ហាអ្វីគួរឲ្យបារម្ភ ។ មនោសញ្ចេតនា គួរម្ចាស់ការជាងនេះទៀតក្នុងរឿងស្នេហា ។
ឆ្នាំខាល ៖ ការងារ ល្អឆ្នើមក្នុងគ្រប់កិច្ចការ ។ លុយកាក់ មិនត្រូវបញ្ចេញទុនទាំងអស់សម្រាប់វិនិយោគ ។ មនោសញ្ចេតនា ល្អប្រសើរ សុខសាន្ត ។
ឆ្នាំថោះ ៖ ការងារ រងសម្ពាធច្រើន ត្រូវពង្រឹងស្មារតីទប់ទល់ ។ លុយកាក់ រក្សាប្រាក់កាសឲ្យបានល្អ ប្រយ័ត្នត្រូវចោរលួច ។ មនោសញ្ចេតនា កុំឲ្យការងារឥទ្ធិពលដល់មនោសញ្ចេតនាអ្នកទាំងពីរ ។
ឆ្នាំរោង ៖ ការងារ មានដំណឹងអំពីការប្តូរការងារ ឬត្រូវទៅបេសកកម្ម ។ លុយកាក់ ត្រូវបង្ការស្ថានភាពស្មានមិនដល់ក្នុងថ្ងៃនេះនាំឲ្យខាតបង់ប្រាក់កាស ។ មនោសញ្ចេតនាគួរយកចិត្តទុកដាក់ឲ្យបានច្រើនដល់មនុស្សដែលអ្នកស្រឡាញ់ ។
ឆ្នាំម្សាញ់ ៖ ការងារ រវល់ខ្លាំងធ្វើឲ្យមានបញ្ហាសុខភាពខ្លះៗ ។ លុយកាក់ គួរថ្លឹងថ្លែងឲ្យល្អិតល្អន់ មុនធ្វើការសម្រេចចិត្តបោះទុនវិនិយោគ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំមមី ៖ ការងារ ត្រូវព្យាយាម អត់ធ្មត់ក្នុងការងារ ទោះមានរឿងអ្វី ក៏មិនត្រូវតបតឡើយ ។ លុយកាក់ ធូរធារ ជួបសំណាងល្អច្រើន ។ មនោសញ្ចេតនា គួរសកម្ម ពុះពារក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំមមែ ៖ ការងារ ត្រូវចេះដាក់ខ្លួន កុំមានភាពអំនួត ទើបអ្នកឈានទៅដណ្តើមជោគជ័យខ្ពស់ ។ លុយកាក់ មិនសូវល្អ ចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា គួរពិចារណាកំហុសខ្លួនឯងសិន មុនចាប់ទោសគូស្នេហ៍ ។
ឆ្នាំវក ៖ ការងារ ទោះបីរវល់ប៉ុណ្ណាក៏គួរមានពេលសម្រាកលំហែរកាយឲ្យសមស្រប ។ លុយកាក់ ល្អប្រសើរ មានបន្ថែមខ្ទង់ចំណូល ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំរកា ៖ ការងារ លេចចេញឱកាសល្អៗច្រើន តែត្រូវបង្ការមានអ្នកច្រណែនឈ្នានីស ។ លុយកាក់ ប្រយ័ត្នមានអ្នកចង់បោកប្រាស់លុយកាក់អ្នក ។ មនោសញ្ចេតនា គួរគោរពថែរក្សារមនោសញ្ចេតនាសព្វថ្ងៃឲ្យបានលញអ ។
ឆ្នាំចរ ៖ ការងារ ត្រូវប្រយ័ត្នដោះស្រាយឲ្យអស់នូវកិច្ចការកំពុងសេសសល់ មិនគួរទុកនៅយូរ ។ លុយកាក់ ប្រមូលបានព័ត៌មានល្អៗច្រើន ពីការរកស៊ីដែលមិត្តិភក្តិនាំមកឲ្យ ។ មនោសញ្ចេតនា គួរមានភាពម្ចាស់ការក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំកុរ ៖ ការងារ ត្រូវនិយាយតិច ធ្វើច្រើន ។ លុយកាក់ គួរថ្លឹងថ្លែងឲ្យម៉ត់ចត់មុនពេលធ្វើការសម្រេចចិត្តពាក់ព័ន្ធដល់រឿងលុយកាក់ ។ មនោសញ្ចេតនា គួរបង្កើតភាពផ្អែមល្ហែម កក់ក្តៅចំពោះគូស្នេហ៍ដោយការទៅទទួលទានអាហារយប់តែពីរនាក់ ៕