រឿងផ្លូវងងឹតមិនថាប្រទេសណា សាសនា ស្បែកសម្បុរអ្វីតែងតែមាន។ខ្លះគ្រាន់តែជឿលើខ្លួនឯង ដូចជាគ្រូបង្វឹក Joachim Loew អាល្លឺម៉ង់ World Cup 2014 គាត់តែងពាក់តែអាវណ៌ស ព្រោះជឿថាវានាំសំណាង។កីឡាករអាមេរិកខាងត្បូងមួយចំនួនតែងសម្ដែងកាយវិការបួងសួងដល់ព្រះមុនពេលចូលតារាងប្រកួត។ ចំណែកកីឡាករអង់គ្លេសមួយចំនួនវិញគេច្រើនបាញ់ទឹកអប់លើខ្លួនដើម្បីបង្កើនជំនឿចិត្ដ។ដោយឡែកក្រុមបារាំងវិញតែងមានទង្វើមួយដែលតាមកាសែតក្នុងស្រុករបស់គេនិយាយថា វាជាការបួងសួងសុំលាភសំណាង។
ទង្វើត្រូវបានចាត់ទុកថា«ជាមន្ដអាគម»របស់ក្រុមដឹកនាំក្រុមជម្រើជាតិបារាំង
ជាក់ស្ដែងក្នុងពេលត្រៀមបើកការប្រកួតWorld Cup 2018 អ្នកដឹកនាំក្រុមFrance បានយកបាល់មកតម្រៀបគ្នាជាអក្សរ Fក្នុងកន្លែងមួយត្រូវបានកំណត់ទុកជាមុន។ហើយមុនពេលប្រកួតជាមួយCroatiaនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយពួកគេក៏បានធ្វើទង្វើនេះដែរ ហើយបានឈ្នះ២គ្រាប់(4-2)។
តាមកាសែតបារាំង សកម្មភាពដែលរៀបចំអក្សរ«F»(ព្យញ្ជនៈដំបូងនៃក្រុមជម្រើសជាតិបារាំង)គឺជាទង្វើជំនឿអរូបិយ សង្ឃឹមថាអាចនាំលាភសំណាងដល់ពួកគេទៀត។មិនដឹងថាវាមានប្រសិទ្ធភាពពិតមែនដែរឬទេ ខណៈពេលដែលបារាំងពិតជាមានលាភសំណាងមែន»។យើងទាំងអស់គ្នាឃើញ ហើយថាក្នុងតង់ទី១បារាំងលេងមិនបានល្អដូចCroatiaទេ ប៉ុន្ដែពួកគេបានទទួលការស៊ុតបញ្ចូលទី២គ្រាប់ដែលនាំឱ្យមានការជជែកវែកញែកថាបាល់ទាត់បញ្ចូលទី២គ្រាប់នេះគឺហាក់មានក្លិន«បាតដៃ»របស់អាជ្ញាកណ្ដាល Nestor Pitana៕
សូយន