ក្មេងស្រីជំទង់អាយុ ១៦ ឆ្នាំម្នាក់ បាននៅរស់រានមានជីវិតដ៏សំណាង បន្ទាប់ពីរថភ្លើងល្បឿនលឿនមួយ បានបុកទង្គិចក្បាលរបស់នាង បណ្តាលឲ្យសើយលលាដ៍តែម្តង ខណៈដែលនាងថតរូប selfie ជាមួយមិត្តភក្តិរបស់នាង ស្ថិតនៅជាប់នឹងផ្លូវរថភ្លើងមួយខ្សែ នៅ Purworejo, Central Java ប្រទេសឥណ្ឌូនេស៊ី ។
យោងតាមកាសែត The Sun ជនរងគ្រោះដែលត្រូវបានគេស្គាល់មានឈ្មោះថា Ely Hayati បានអង្គុយនៅពីក្រោយមិត្តភក្តិ៣នាក់របស់នាង ហើយនៅពេលពួកគេសម្រេចចិត្តថតរូប selfie នៅពេលនោះដែលរថភ្លើងមួយបានរត់ឆ្លងកាត់ពួកគេ ។
ខណៈដែលក្មេងស្រីជំទង់ទាំង៤ កំពុងបញ្ចេញស្នាមញញឹមដាក់កាមេរ៉ានោះ ស្រាប់តែ Hayati ត្រូវបាន«ឆក់យក» ដោយរថយន្តដ៏ធំតែម្តង ។ មិត្តភក្ដិរបស់នាងអះអាងថា ការប៉ះទង្គិចនោះធ្វើឱ្យរាងកាយរបស់នាង ហោះចេញពីរបីហ្វ៊ីត ពីកន្លែងដែលពួកនាងកំពុងលុតជង្គង់ ។
រូបភាពដ៏រន្ធត់បង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញ Hayati ដេកលើដីដោយលលាដ៍ក្បាលរបស់នាងរបើក ។ បន្ទាប់ពីគ្រោះថ្នាក់ដ៏រន្ធត់នោះ ក្មេងជំទង់នេះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងស្រុកមួយជាបន្ទាន់ ដើម្បីឱ្យស្បែកក្បាលរបស់គាត់បានដេរភ្ជាប់គ្នាវិញ ។
Hayati ត្រូវបានគេរាយការណ៍ថា នឹងត្រូវការជំនួយវេជ្ជសាស្ត្របន្ថែមទៀត ។ ទោះជាយ៉ាងណា គេក៏មិនច្បាស់ទេថាតើនាងនឹងទទួលរងផលប៉ះពាល់យូរអង្វែងណាមួយនៅក្នុងខួរក្បាលរបស់នាងនោះទេ បន្ទាប់ពីគ្រោះថ្នាក់ដ៏រន្ធត់នេះ ។
ចំណែកអាជ្ញាធរក្នុងតំបន់ ក៏ពុំបាននិយាយថា តើតំបន់ដែលក្មេងស្រីទាំងនោះសំរេចចិត្តថតរូប selfie ត្រូវបានហាមឃាត់នោះទេ ៕ ចន្ទី