ថ្ងៃនេះ តារាចម្រៀង និងជាអ្នកនិពន្ធ ក្នុងផលិតកម្មសាន់ដេ លោកសុខរក្សា បានធ្វើឱ្យអ្នកគាំទ្របារម្ភយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា លោកមានជម្ងឺចូលសម្រាកក្នុងមន្ទីរពេទ្យច្រើនថ្ងៃមកហើយ ប៉ុន្តែនៅមិនទានបានធូរស្បើយ ។
បើតាមសម្ដីគូស្នេហ៍របស់ម្ចាស់បទ «អ្នកស្រែដូចយើង» កញា កុល ដាវី បានឱ្យដឹងថា លោក សុខ រក្សា មានជំងឺរលាកក្រពះ និងពោះវៀន ដោយពេលនេះមិនទាន់អាចចេញពីមន្ទីរពេទ្យមកសម្រាកនៅផ្ទះនោះទេ ព្រោះជំងឺរបស់លោកមិនទាន់បានធូរនៅឡើយ។
គួរបញ្ជាក់ថា មួយរយៈធំនេះ លោក សុខ រក្សា ហាក់ដូចជាឃ្លាតឆ្ងាយពីសិល្បៈខណៈដែលសូម្បីតែបទចម្រៀង ក៏ពុំឃើញមានចេញអាល់ប៊ុមថ្មីៗដែរ ហើយស្ងាត់ៗស្រាប់តែមានដំណឹងលោកមានជម្ងឺនេះ បានធ្វើឱ្យមិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្របារម្ភយ៉ាងខ្លាំង ៕ សាវុធ