ថៃ៖ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Alex Solatti បានបង្ហោះវីដេអូឃ្លីបនៃគ្រោះថ្នាក់ចរាចរណ៍មួយ និងសរសេរឲ្យដឹងថា រថយន្តស៊េរីទំនើបពណ៌ស១គ្រឿង បើកបរដោយស្ត្រីម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង បានបុករះរថយន្តគេអស់អស់ជាច្រើនគ្រឿង ចាប់ពី South Pattaya រហូតដល់ Pattay2 មុនពេលវាទៅមុខលែងរួច ។
នៅក្នុងវីដេអូឃ្លីប ម្ចាស់គណនីខាងលើនេះ បាននិយាយថា «រថយន្តខ្ញុំសឹងតែត្រូវបានបុកដូចគ្នាដ៏សាហាវនេះដែរ ប៉ុន្តែ សំណាងណាស់ វាគ្រាន់តែប៉ះទង្គិចផ្នែកខាងក្រោយស្រាល ហើយខ្ញុំអាចគេចផុតពីគ្រោះ» ។
ចំណែកស្ត្រីបើកបរបង្កវិញ បាននិយាយអង្វរប៉ូលីសកុំឲ្យចាប់ខ្លួននាងអី ព្រោះនាងពុំមានលុយបង់ធានាក្រៅឃុំទេ ។ ហើយគ្រប់ពេលដែលនាងនិយាយទាំងទ្រហ៊ោយំ គឺតែងទទួចថា នាងក៏គ្មានបំណងគេចខ្លួន ពីការចេញថ្លៃជួសជុលរថយន្តទាំងនោះដែរ ហើយនាងពិតជាមានភាពតានតឹងខ្លាំងណាស់ ព្រោះមានអ្នកផ្ទះកំពុងមានជំងឺមហារីកទៀត ៕ ឧត្តម