ឆ្នាំជូត ៖ ការងារ ធ្លាក់ចុះ គួរសម្រេចឲ្យបានឆាប់នូវកិច្ចការសេសសល់ ។ លុយកាក់ ថមថយ ជាថ្ងៃមិនសមប្រកបសម្រាប់ការស្វែងរកលាភ ។ មនោសញ្ចេតនា កើតមានរឿងរំខានចិត្តច្រើន ។
ឆ្នាំឆ្លូវ ៖ ការងារ រលូនល្អ ត្រូវបានថ្នាក់លើសរសើរ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូល ។ មនោសញ្ចេតនា មានឱកាសរកឃើញមនុស្សដែលអ្នកពេញចិត្ត ។
ឆ្នាំខាល ៖ ការងារ កើតមានរឿងក្រៅបំណងមួយចំនួន ធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ ។ លុយកាក់ មិនត្រូវខ្ជះខ្ជាយក្នុងការទិញរបស់របស់របរ ។ មនោសញ្ចេតនា គួរមានឲ្យបានច្រើនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំថោះ ៖ ការងារ ត្រូវម្ចាស់ការ សកម្មជាងនេះទៀតទើបឈានទៅសម្រេចបំណងដែលអ្នកប៉ងទុក ។ លុយកាក់ គួររក្សាទុកដាក់ ប្រាក់កាក់ឲ្យបានល្អ បញ្ចៀសត្រូវបាត់បង់ ។ មនោសញ្ចេតនា ត្រូវចេះក្តាប់ឱកាសល្អចំពោះមុខ ។
ឆ្នាំរោង ៖ ការងារ អារម្មណ៍មិនល្អឥទ្ធិពលអាក្រក់ដល់ការងារ ។ លុយកាក់ គួរស្តាប់យោបល់គ្នាមុនពេលបញ្ចេញប្រាក់វិនិយោគ រកចំណេញ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ។
ឆ្នាំម្សាញ់ ៖ ការងារ មិនល្អ ការខំប្រឹងប្រែងទាំងអម្បាលម៉ាន មិនត្រូវបានគេទទួលស្គាល់ ។ លុយកាក់ គួរមានវិធីគ្រប់គ្រងលុយកាក់ឲ្យបានល្អបញ្ចៀសត្រូវគេបន្លំ ។ មនោសញ្ចេតនា កើតមានទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំមមី ៖ ការងារ ជួបសម្ពាធច្រើន ធ្វើឲ្យអ្នកមានអារម្មណ៍តប់ប្រមល់ ។ លុយកាក់ មិនត្រូវប្រញាប់ប្រញាល់ជ្រុលក្នុងការស្វែងរកប្រាក់ នាំឲ្យជួបនឹងការលំបោកប្រាស់ ។ មនោសញ្ចេតនា មានរឿងខ្វែងគំនិតគ្នាជាមួយគូស្នេហ៍ ។
ឆ្នាំមមែ ៖ ការងារ មិនត្រូវផឹកស្រាច្រើន ពេលពិភាក្សាការងារជាមួយដៃគូ បញ្ចៀសការនិយាយស្តីផ្តេសផ្តាស ។ លុយកាក់ ល្អប្រសើរ ។ មនោសញ្ចេតនា កើតមានរឿងរកាំរកូសនឹងគ្នាមិនឈប់ឈរ ។
ឆ្នាំវក ៖ ការងារ គួរប្រមូលផ្តុំបំពេញកិច្ចការរបស់ខ្លួនឲ្យបានល្អប្រយ័ត្នពាក្យសម្តីពេលធ្វើការកុំឲ្យកើតមានទំនាស់ ។ លុយកាក់ ចម្រុងចម្រើន គ្រប់យ៉ាងពាក់ព័ន្ធដល់លុយកាក់ សុទ្ធតែប្រព្រឹត្តទៅដោយរលូន ។ មនោសញ្ចេតនា មានការទាស់ពាក្យទាស់សម្តីជាមួយគូស្នេហ៍ ។
ឆ្នាំរកា ៖ ការងារ រងសម្ពាធច្រើននាំឲ្យអារម្មណ៍មិនល្អ ។ លុយកាក់ មិនល្អ ចំណាយច្រើនជាងចំណូល ។ មនោសញ្ចេតនា កុំឲ្យរឿងមិនសប្បាយចិត្ត ក្នុងការងារធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនាអ្នកនឹងគូស្នេហ៍ ។
ឆ្នាំចរ ៖ ការងារ គ្រប់យ៉ាងអំណោយផលល្អ មានឱកាសឡើងតំណែង ។ លុយកាក់ ធូរធារ ប្រភពចំណូលសំខាន់ និងបន្ទាប់បន្សំកើនឡើងសន្ធឹក ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម ។
ឆ្នាំកុរ ៖ ការងារ លេចចេញឱកាសល្អៗច្រើនសម្រាប់អ្នក ។ លុយកាក់ ជួបសំណាងល្អក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា មានឱកាសរកឃើញមនុស្សដែលចុះសម្រុងនឹងគ្នា ៕