ក្នុងការហោះហើរសាកល្បងកាលពីឆ្នាំ២០០៧ តាមទាហានជើងទឹកកូរ៉េខាងត្បូង នៅថ្ងៃ១៧កក្កដាឱ្យដឹងថា ឧទ្ធម្ភាគចក្រMUH-1បានជួបគ្រោះថ្នាក់នៅក្រុងPohang ចម្ងាយពីក្រុងសេអ៊ូល៣៧០គីឡូម៉ែត្រភាគអាគ្នេយ៍។ យន្ដហោះបានធ្លាក់ចុះមកដីពីរយៈកម្ពស់១០ម៉ែត្រ ហើយឆាបឆេះបណ្ដាលឱ្យពលទាហាន៥នាក់ស្លាប់និងមនុស្សម្នាក់រងរបួសធ្ងន់។
ឧទ្ធម្ភាគចក្រMUH-1
ឧទ្ធម្ភាគចក្រកំពុងធ្វើការហោះហើរសាកល្បងបន្ទាប់ពីធ្វើការជួសជុលនៅមូលដា្ឋនសំខាន់មួយដែលជាកន្លែងប្រព្រឹត្ដទៅរវាង កងទ័ពអាមេរិកនិងកូរ៉េខាងត្បូង។
ក្រសួងការពារជាតិកូរ៉េខាងត្បូងពុំបានទម្លាយចេញអំពីរឿងលំអិតនៃព្រឹត្តិការណ៍នេះទេ ដោយគ្រាន់តែឱ្យដឹងថាពួកគេនឹងបង្កើតគណៈកម្មការស្រាវជ្រាវពីមូលហេតុខាងលើប៉ុណ្ណោះ៕
សូយន