ចៅក្រមសហព័ន្ធលោក Dana Sabraw កាលពីថ្ងៃចន្ទបានចេញសេចក្តីបង្គាប់បន្ទាប់ពីក្រុមសហជីពស៊ីវិលដើម្បីសេរីភាពហៅកាត់ថា ACLU បានប្រកាសអំពីក្តីបារម្ភនៅក្នុងពាក្យបណ្តឹងទៅតុលាការអំពីការកើនឡើងនៃពាក្យចចាមអារ៉ាមថារដ្ឋាភិបាលនឹងចាប់បញ្ជូនពួកជនអន្តោប្រវេសន៍ជាលក្ខណៈទ្រង់ទ្រាយធំជាបន្ទាន់ក្នុងពេលឆាប់ៗនេះបន្ទាប់ពីពួកគេទាំងនោះបានជួបជុំគ្រួសារវិញ។
ជនទេសន្តរប្រវេសន៍ដែលរងចាំសវនាការចាប់បញ្ជូនទៅស្រុកវិញតម្រង់ជួរនៅខាងក្រៅអគារតុលាការអន្តោប្រវេសន៍ នៅក្នុងក្រុង Los Angeles។
សេចក្តីបង្គាប់ចុងក្រោយបំផុតរបស់តុលាការបានធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក Trump ព្យាយាមស្វែងរកក្រុមគ្រួសាររបស់កុមារចំនួនប្រមាណ២.៥៥០នាក់ឲ្យបានជួបជុំជាមួយក្រុមគ្រួសារវិញត្រឹមថ្ងៃទី២៦ខែកក្កដា បន្ទាប់ពីកុមារទាំងនោះបានបែកចេញពីឳពុកម្តាយដោយសារប្រតិបត្តិការរបស់ពួកភ្នាក់ងារល្បាតតាមព្រំដែននៅក្រោមគោលនយោបាយ «គ្មានការលើកលែង» របស់រដ្ឋបាលលោក Trump ដែលបានចែងថាមនុស្សវ័យជំទង់ដែលបានឆ្លងចូលមកសហរដ្ឋអាមេរិកពីតំបន់អាមេរិកកណ្តាលនឹងត្រូវឬ?
សូយន