តាមReuters ដែលដកស្រង់សម្ដីអ្នកនាំពាក្យរដ្ឋាភិបាលថៃ Sansern Kaewkamnerd កាលពីម្សិលមិញឱ្យដឹងថា យើងខ្ញុំចង់កាត់បន្ថយការងឿងឆ្ងល់របស់សាធារណជន។សន្និសីទសារព័ត៌មាននឹងត្រូវបានរៀបចំដើម្បីទុកឱ្យក្មេងៗទាំងនោះអាចវិលត្រឡប់មកកាន់ជីវភាពធម្មតាវិញ»។លោកក៏បានបញ្ជាក់ថា រដ្ឋាភិបាលថៃមានកង្វល់យ៉ាងខ្លាំងចំពោះការដែលសមាជិកក្រុមបាល់ទាត់ជ្រូកព្រៃស្រាប់តែល្បីល្បាញរន្ទឺ ហើយប្រការនេះវាអាចជះឥទ្ធិពលដល់ស្មារតីពួកកីឡាករក្មេងៗក្រោយពីចេញពីមន្ទីរពេទ្យ។
សមាជិកក្រុមបាល់ទាត់ជ្រូកព្រៃ១២រូបនិងគ្រូបង្វឹកថ្ងៃទី១៥កក្កដា
អ្នកនាំពាក្យដដែលអះអាងថា ខ្លឹមសារនៃសន្និសីទសារព័ត៌មាននឹងត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ ហើយអ្នកសារព័ត៌មាន ត្រូវតែផ្ញើសំណួរមកកាន់វេជ្ជបណ្ឌិតវេជ្ជសាស្ដ្រដើម្បីវាយតម្លៃជាមុន។ចំពោះសំណួរដែលត្រូវបានអនុម័តនោះ អ្នកឯកទេសសម្របសម្រួលម្នាក់នឹងបញ្ជូនឱ្យទៅកាន់ក្មេងៗទាំងនោះ។
អភិបាលរងខេត្តឈាងរ៉ៃ Passakorn Bunyalak ក៏បានបញ្ជាក់ថា ក្រោយសន្និសីទសារព័ត៌មានក្មេងទាំងនោះនឹងត្រូវបានអនុញ្ញាតទៅផ្ទះវិញ ប៉ុន្ដែគេបានសំណូមពរមិនឱ្យឳពុកម្ដាយក៏ដូចជាអ្នកសារព័ត៌មានមិនឱ្យរៀបចំការឆ្លើយឆ្លងរឿងនេះក្នុងអំឡុងពេល៣០ថ្ងៃដាច់ខាត។ទន្ទឹមនោះសម្ថកិច្ចខេត្តក៏នឹងស្វែងរកវិធីដើម្បីទប់ស្កាត់មិនឱ្យរំខានដល់ជីវភាពរស់នៅរបស់ក្មេងៗទាំងនោះ។
គួររំលឹកថា ក្រុមបាល់ទាត់ជ្រូកព្រៃនិងគ្រូបង្វឹកត្រូវបានជាប់គាំងក្នុងល្អាងថាមលួងជន់លិចដោយទឹកក្នុងរយៈពេល១៧ថ្ងៃ មុនពេលដែលត្រូវបានរំដោះចេញផុតពីល្អាងនេះអស់នៅថ្ងៃទី១០កក្កដា។យុទ្ធនាការនេះបានធ្វើឡើងដោយមានការចូលរួមរបស់មនុស្សប្រមាណ១០០០០នាក់៕
សូយន