ទីភ្នាក់ងារសារព័ត៌មាន KCNAកាលពីម្សិលមិញបានចុះផ្សាយព័ត៌មានពីដំណើរទស្សនកិច្ចទៅកាន់រោងចក្រនោះរបស់លោក ប្រធានKim។នៅទីនោះលោកKim បានស្ដីបន្ទោសបណ្ដាមន្ដ្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលដែលពុំរវីរវល់ ទម្លាក់ទៅលើខេត្ដ និងពុំដែលមកអើតមើលការដ្ឋានសំណង់នេះ។
មេដឹកនាំកូរ៉េខាងជើង Kim Jong-un ក្នុងដំណើរទស្សនកិច្ចរោងចក្រវារីអគ្គីសនីOrangchon នាខេត្តHamgyong.
KCNAដដែលឱ្យដឹងថា លោកKim Jong-unបាន«ស្រឡាំងកាំងនិយាយលែងចេញ»ហើយក៏បានចេញបញ្ជាឱ្យការដ្ឋាននេះត្រូវសម្រេចនៅខែតុលាឆ្នាំក្រោយ។រោងចក្រវារីអគ្គិសនី Orangchonបានចាប់ផ្ដើមសាងសង់តាំងពី១៧ឆ្នាំមុន រួចត្រូវផ្អាកជាច្រើនដង ធ្វើឱ្យមកទល់ពេលនេះសម្រេចការសាងសង់បានប្រមាណ៧០ភាគរយប៉ុណ្ណោះ។
លោកKimក៏បានផ្ទុះកំហឹងព្រោះតែកន្លែងងូតទឹកជ្រោះក្ដៅដ៏កខ្វក់នៅតំបន់សម្រាកលំហែOnpho នៃខេត្តនេះ ហើយថាកខ្វក់ជាងអាងចិញ្ចឹមត្រីទៅទៀត។កាសែតRodong Sinmun របស់បក្សពលករកូរ៉េបានបោះពុម្ពបន្ថែមទំព័រ ព្រោះដោយឡែកព័ត៌មានទៅកាន់ខេត្ដនោះមានដល់ទៅ៩ទំព័រ៕
សូយន